មួយរយៈមុនគេល្បីលក់កូននំប៉័ងតូចៗ ឥឡូវពេញនិយមនំស្នូលម្នាស់វិញម្តង។ បើខ្ជិលធ្វើទិញគេញ៉ាំក៏បាន តែបើគិតៗ បើយើងទុកលុយខ្លះ ហើយមករៀនធ្វើខ្លួនឯងវិញ ចំណេញទាំងចំណេះ ទាំងលុយ ល្អម៉្យាងដែរ។ ណាមួយជិតដល់ថ្ងៃឈប់ច្រើនថ្ងៃអ៊ីចឹង មានពេលធ្វើច្រើនណាស់។
គ្រឿងផ្សំ៖
- ម្នាស់ ៤ ផ្លែ
- ស្ករអំពៅ
- ស្ករ Glucoses ១ ស្លាបព្រា
- ក្រូច ១ ចំនិត
- ម្ស៉ៅខេក ១៥០ក្រាម
- ម្ស៉ៅទឹកដោះគោ ២០ ក្រាម
- ម្ស៉ៅស្ករ ៤៥ ក្រាម
- ប័រសាប ៨០ ក្រាម
- ពងមាន់ផ្នែកលឿង ១ គ្រាប់
- គ្រីមឈីស ២០ ក្រាម
វិធីធ្វើ៖
១. ត្រូវធ្វើដំណាប់ម្នាស់ជាមុនសិន ដំបូងងត្រូវចិតម្នាស់ឲ្យស្អាត ហើយពូតយកទឹក រួចយកកាកម្នាស់ កូរជាមួយស្ករ អំពៅ ដាក់ ទឹកស្ករ Glucoses ប្រហែល ១ ស្លាបព្រា ទឹកក្រូចឆ្មា ១ ចំណិត។ ឆាអោយស្ងួត ដាច់ទឹក ដាក់ចុះ ជាការស្រេច។
២. ចំពោះម្សៅ មុនប្រេី ត្រូវរែងសិន។ បំបែក ប័រ និង គ្រីមឈីស អោយម៉ដ្ឋ។ ដាក់ពងមាន់លឿង កូរអោយសព្វ រួចរែងម្សៅស្ករចាក់ចូល កូរច្របល់។ រែងម្សៅខេក និង ម្ស៉ៅទឹកដោះគោ ហេីយបន្តច្របល់។ ការលាយនិងវៃម្ស៉ៅអាចប្រេីម៉ាសុីនក៏បាន លាយដៃក៏បាន។ យកស្លាបព្រា ច្របល់តប់ៗ ម្ស៉ៅ ៣ ទៅ ៤ នាទី អោយសព្វសាច់។ យកម្ស៉ៅរុំថង់ ក្លាសេត្រជាក់ ១ម៉ោង។
៣. យកម្ស៉ៅ កាត់ដុំៗ ១ ដុំ ២០ក្រាម ខ្ចប់ស្នូល ១ គ្រាប់ ១៥ ក្រាម ។ ពេលសង្កត់ដុំម្ស៉ៅ អាចប្រេីទ្រនាប់ជាថង់ផ្លាស្ទិច ជួយកុំអោយស្អិតដៃ។ និងបន្តខ្ចប់ទាល់តែអស់ម្ស៉ៅ។ នំនីមួយៗសូនមូលៗ ហេីយទេីបចាប់ជារាងជ្រុងតាមក្រោយ។ ការខ្ចប់នំ និង ចាប់រាងត្រូវប្រេីកំលាំងស្រាល ព្រោះនំងាយបែក។ រយៈពេលដុត ២០នាទី (ម្ខាង ១០នាទី) កំដៅ ១៦៥ ទៅ ១៧០អង្សារ អាស្រ័យតាមម៉ាសុីន៕
ប្រភព៖ Rattana Keo