រសៀលហើយ ពេលនេះក្រពះចាប់ផ្ដើមឃ្លានទៀតហើយ បែបនេះមានតែរកអាហារសម្រន់អាំងឈ្ងុយៗ មានកោះមាន់ ថ្លើមមាន់ គូទមាន់ ស្លាបមាន់ សាច់គោអាំង ញ៊ាំជាមួយនំប័ុងអាំងដាក់ប័រក្តៅៗស្រួយ ជ្រក់ហិរៗ។ ណ្ហើយរៀបរាប់ច្រើនពេកហើយ កុំអោយពោះកូរខ្លាំងពេក តោះមកញ៊ាំអ្វីដែលរៀបរាប់ខាងលើនៅ ហាងសាច់គោអាំងភូមិចំរើនផល ទាំងអស់គ្នាព្រោះថាកន្លែងឆ្ងាញ់ក៏ឆ្ងាញ់ តម្លៃក៏ធូរថ្លៃថែមទៀត។
ហាង នំប័ុងសាច់អាំងភូមិចំរើនផល លក់ជាង១០ឆ្នាំមកហើយគិតរហូតមកដល់ពេលនេះ និងទទួលបានការគាំទ្រខ្លាំងព្រោះនំប័ុងសាច់គោអាំងកន្លែងគាត់ឆ្ងាញ់ ហើយម្ចាស់ហាងក៏រួសរាយរាក់ទាក់ទៀតផង ដែលធ្វើអោយអតិថិជនរបស់គាត់មកញ៊ាំពេញៗហាង និងមានអ្នកឈរចាំកម្មង់ទិញយកទៅផ្ទះមិនចេះស្ងាត់ម៉េច។ ក្នុងមួយថ្ងៃគាត់លក់អស់សាច់ជាង ២០គីឡូ រីឯនំប័ុងគាត់លក់អស់ជាង២០០ដើមឯណោះមិនដែលសល់ទេ។
សម្រាប់អ្នកដែលមិនទាន់បានមកភ្លក្ស កុំភ្លេចបបួលគ្នាមកណា ព្រោះថាក្រៅពីសាច់គោអាំងនំប៉័ង ក៏មានកោះ ថ្លើម ស្លាបមាន់ គូទមាន់អាំងដ៏ឈ្ងុយឆ្ងាញ់។ ល្ងាចឡើង ឌុបគ្នាមកទីនេះច្បាស់ជាមិនខកបំណងទេព្រោះថាឆ្ងាញ់ តម្លៃក៏ធូរថ្លៃចឹងអី មិនងាយមានទេណា៕
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ទូរសព្ទ៖ 012 34 78 26
ទីតាំង៖ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) ចុះតាមស្ពានទី១ នៅក្បែរហ្គារាសសាំង TELA
វីដេអូ៖