ថ្ងៃនេះម្នាក់ៗត្រឡប់ចូលក្រុង ចូលធ្វើការវិញហើយ តែប្រហែលជាមានអារម្មណ៍មិនទាន់អស់អាល័យជាមួយថ្ងៃឈប់សម្រាកដែលបានទៅដើរលេងតាមខេត្តញ៊ាំម្ហូបឆ្ងាញ់ៗតាមតំបន់នោះទេមើលទៅ។ មិនជាបញ្ហាទេណា ប្រសិនបើថាចង់ញ៊ាំម្ហូបបែបស្រុកស្រែដែលនៅក្នុងក្រុងភ្នំពេញយើង ចាំAdmin នាំអោយស្គាល់កន្លែងឆ្ងាញ់ៗ និងមានច្រើនមុខច្រើនជម្រើសសម្រាប់អ្នកទាំងអស់គ្នា គឺមានប៉ុន្មានហាងនៅខាងក្រោមនេះទៅញ៊ាំនៅកន្លែងមួយណាក៏បាន?៖
ហាង ដឹងចិត្ត
ណ្ហើយ ចាំAdmin ប្រាប់ពីមុខម្ហូបដែលពេញនិយមប្រចាំ ហាង ដឹងចិត្ត ដែលភ្ញៀវទៅតែងតែហៅនោះគឺមានដូចជា ឆាស្ពៃជូពោះតាន់ ត្រីអណ្ដែងអាំងអំពិលខ្ចីបុក ត្រីផ្ទក់អាំងអន្លក់ស្វាយ និងទឹកគ្រឿងអន្លក់បន្លែធម្មជាតិ ហើយក្រៅពីនេះក៏មានមុខម្ហូបឆ្ងាញ់ជាច្រើនទៀតផងដែរ បើអោយអង្គុយរៀបរាប់គឺមិនអស់នោះទេ ចឹងមានតែមកញ៊ាំផ្ទាល់ដោយខ្លួនឯងទេណា។ ផ្ដាំហើយផ្ដាំទៀតណា សម្រាប់អ្នកដែលចូលចិត្តម្ហូបខ្មែរយើង ម្ហូបបែបស្រុកស្រែអីហ្នឹងមកទីនេះ ធានាថាមិនខកបំណងទេ ត្រៀមតែដាក់ម៉ាតឹងពោះទៅ។
ហាង ដឹងចិត្ត
លេខទូរសព្ទ៖ 089 778877 / 086 676 888ទីតាំង៖ ផ្លូវ ១២២ កែង ២៥៧ ក្រោយពេទ្យកុមារជាតិ
ផែនទី៖ ចុចទីនេះ
អាហារដ្ឋាន Frank Coffee ឬបាយវត្ត
អាហារដ្ឋាន Frank Coffee ឬបាយវត្តនេះ មានលក់មុខម្ហូបបែបស្រុកស្រែ មានបាយសាច់ជ្រូក បាយភ្លៅមាន់ ត្រីដុត ត្រីអាំង ត្រីចៀន កង្កែបអាំង បាយឆ្អឺងជំនី បាយត្រីងៀត សម្លបែបស្រុកស្រែ រួមជាមួយនិងកាហ្វេ ភេសជ្ជៈគ្រប់មុខ ធានាថាមិនខ្វះអ្វីញ៊ាំនោះទេ។
អាហារដ្ឋាន Frank Coffee ឬបាយវត្ត
ទីតាំង៖ស្ថិតក្នុងវត្តស្វាយពពែ ទល់មុខស្ថានទូតរុស្សី ក្បែរអុីអន១ ផ្លូវសុធារស
លេខទូរសព្ទ៖ 096 32 99 751 / 012 449 889
បើកចាប់ពីម៉ោង 6:30 នាទីព្រឹក ដល់ម៉ោង 5 ល្ងាច
ហាង ផ្ទះបាយមង្គល
ហាង ផ្ទះបាយមង្គល បើកបម្រើជូនលោកអ្នករៀងរាល់ថ្ងៃ ដែលប្រមូលផ្តុំទៅដោយទឹកគ្រឿងបន្លែអន្លក់ធម្មជាតិៗ និងម្ហូបខ្មែរឆ្ងាញ់ៗ បែបជនបទស្រុកស្រែជាច្រើនមុខ។បន្ថែមពីនេះហាងក៏មានប្រភេទអាហារសម្រន់សម្រាប់ថ្ងៃរសៀលមានដូចជា៖ នំបញ្ចុកសម្លរខ្មែរ សម្លរការី បុកល្ហុង ស្លាបមាន់អាំង ដែលមានរសជាតិឆ្ងាញ់ជាប់ចិត្ត។
ហាង ផ្ទះបាយមង្គល
លេខទូរសព្ទ 096 533 7976 / 010 296 568 / 011 300 002
ទីតាំង៖ (ស្តុបសំណង់12) ផ្ទះលេខ 94 ផ្លូវលេខ265 កែងផ្លូវលេខ160 សង្កាត់ទឹកល្អក់2 (ទល់មុខសាលារៀនប៊ែលធី សាខាទី7)
ហាង Meal Caption
និយាយពីមុខម្ហូបក្នុងហាងវិញមានសុទ្ធតែម្ហូបដែលគ្រប់គ្នាចូលចិត្ត មានដូចជា៖ ត្រីរ៉ស់អាំង ជ្រក់ស្វាយ/ក្ដិបអំពិលបុក ត្រីអណ្ដែងអាំង ជ្រក់ស្វាយ/ក្ដិបអំពិលបុក សម្លរម្ជូរខ្ទិះ សម្លរម្ជូរគ្រឿងសាច់គោ បុកអំព្រឹកអ្នកបាត់ដំបង សម្លរការី អាម៉ុក រួមជាមួយម្ហូបកម្មង់ជាច្រើនមុខផ្សេងទៀត អាចជ្រើសរើសតាមចំណង់ចំណូលចិត្ត។
ហាង Meal Caption
លេខទូរសព្ទ៖ 069 677 053 / 012 677 053
ទីតាំង៖ នៅផ្លូវ95 កែងផ្លូវ ៣៧៦ ផ្ទះលេខ 56AEO ក្រោយស្តុបបូកគោ ខាងត្បូងចរណៃលក់គ្រឿងសមុទ្រ ប្រហែល ១០០ ម៉ែត្រ ផែនទី ចុចទីនេះ
ភោជនីយដ្ឋាន តារា
មុខម្ហូបឆ្ងាញ់ៗប្រចាំភោជនីយដ្ឋាន តារា មានដូចជា ទឹកគ្រឿង សម្លរកកូរ ភ្លាត្រី ឆាត្រួយល្ពៅពងទាប្រៃ មាន់ដុត និងមុខម្ហូបផ្សេងៗជាច្រើនមុខទៀត។
ភោជនីយដ្ឋាន តារា
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣៨ ផ្ទះលេខ ០៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(ក្រោយអាគារបុរីកីឡា)
លេខទូរសព្ទ៖ 097 29 29 290 / 012 562 368 Facebook Page :
Dara Restaurant – borey keyla
ភោជនីយដ្ឋានបាយ័ន
អ្នកប្រាកដជាពេញចិត្តនៅរសជាតិមុខម្ហូបខ្មែរដ៏ឆ្ងាញ់ពិសា មានច្រើនសម្បូរបែប មានគ្រប់មុខ គ្រប់ជម្រើស ប្រកបដោយអនាម័យ សេវាកម្មយ៉ាងកក់ក្តៅ និងមានផាសុកភាព ដែលបម្រើជូនដោយភោជនីយដ្ឋាន បាយ័នផ្ទាល់តែម្តង។
ភោជនីយដ្ឋានបាយ័ន
សាខាទី១ ផ្លូវជាតិលេខ១ (ជិតបុរីប៉េងហួតបឹងស្នោ) សង្កាត់និរោទ៏ ខណ្ឌ័ច្បារអំពៅ
Tel : 017 97 97 67 060 97 97 67 096 9 97 97 67
សាខាទី២ ផ្លូវ 598 ( ផ្លូវឯកឧត្តមជាសុផារ៉ា )ទល់មុខស្នងការក្រុង សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ
Tel : 076 7 97 97 67 096 7 97 97 67
បើកចាប់ពីម៉ោង៦ ព្រឹក ដល់ម៉ោង ៤ល្ងាច