កាហ្វេល្អចំពោះសុខភាពច្រើន បើសិនជាផឹកតាមកម្រិត និងរបៀបត្រឹមត្រូវ។ តែបើផឹកតាម ៣ របៀបនេះ ដូចយកជំងឺដាក់ខ្លួន
អ៊ីចឹង។
១. ផឹកនៅម៉ោង ៨–៩ ព្រឹក
មនុស្សជាច្រើនមានទម្លាប់ផឹកកាហ្វេនៅពេលព្រឹក ដើម្បីបង្កើនការផ្ចង់អារម្មណ៍។ តែបើផឹកនៅម៉ោង ៨ និង ៩ ព្រឹក កម្រិតស្ត្រេសរបស់យើងនឹងកើនឡើង ក្រៅពីនេះ ជាតិកាហ្វេអ៊ីនអាចបង្កើនកម្រិតកូលេស្តេរ៉ុល។
២. ពេលញ៉ាំបាយល្ងាច
ភាគច្រើនមនុស្សមួយចំនួនមានទម្លាប់ញ៉ាំកាហ្វេបន្ទាប់ពីបាយល្ងាចហើយ ដោយគិតថាវាជួយសម្រួលដល់ការរំលាយអាហារ។ តែការញ៉ាំកាហ្វេពេលយប់អាចរំខានដល់ការគេងរបស់យើង និងបង្កបញ្ហាដល់ដំណេក។
៣. ផឹកច្រើនពេក
កាហ្វេបើផឹកឲ្យបានត្រឹមត្រូវ ល្អចំពោះសុខភាពណាស់។ តែបើផឹកច្រើនពេកអាចបណ្តាលឲ្យ ហត់នឿយ ឈឺក្បាល ចង់ក្អួត គេងមិនលក់ មានជំងឺបេះដូងជាដើម ហើយក៏អាចបណ្តាលឲ្យឈឺពោះដែរ ។ ចំពោះអ្នកផឹកកាហ្វេផ្អែមៗពេក អាចប្រឈមនឹងជំងឺទឹកនោមផ្អែម ធាត់ និងជំងឺបេះដូង។