ទំនេរអត់? តោះទៅជិះឡានប្រណាំងមើលទេសភាពក្បែរជើងភ្នំលេងហ្អេ!

សួរថាទំនេរអត់...?

0
16572

ធុញទ្រាន់នឹងឡានម៉ូតូស្ទះ ទៅមុខមិនរួច ផ្សែងឡាន ផ្សែងម៉ូតូ ការងារស្ត្រេសក្បាលរាល់ថ្ងៃណាស់មែនអត់? ម៉េចមិនរកកន្លែងទៅបោះចោលខ្លះទៅ។ សាកល្បងអ្វីប្លែកៗ ដើរមើលទេសភាពពណ៌បៃតង ក្បែរជើងភ្នំ ជិះឡានប្រណាំង ធ្វើរឿងដែលខ្លួនឯងមិនធ្លាប់ធ្វើពីមុន ដឹងតែរំសាយទុក្ខបានលឿនហ្មង។ ចុះបើចង់ទៅកន្លែងអ៊ីចឹងៗ ត្រូវទៅណា? មើលរូបលេងៗសិន ចាំ admin ប្រាប់ទីតាំងឲ្យស្គាល់។

រូបភាព Malis BunLeang
រូបភាព Malis BunLeang
រូបភាព Malis BunLeang
រូបភាព Malis BunLeang
រូបភាព Malis BunLeang
រូបភាព Malis BunLeang
រូបភាព Malis BunLeang

កន្លែងក្នុងរូបគេហៅថា តំបន់​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ ដែលស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មិនឆ្ងាយប៉ុន្មានពីភ្នំពេញទេ។ ជាគម្រោងផ្ទះលំហែរចនាបថបែបខ្មែរ សាងសង់ឡើងនៅក្បែរជើងភ្នំ ហ៊ុំព័ទ្ធដោយបរិស្ថានធម្មជាតិដ៏ស្រស់ត្រកាល អមដោយដើមឈើព្រៃគ្រប់ប្រភេទរាប់លានដើម បក្សាបក្សី សត្វព្រៃ ចម្ការឈើហូបផ្លែ ចម្ការបន្លែធម្មជាតិ កន្លែងរត់ហាត់ប្រាណតាមជើងភ្នំ កន្លែងបោះតង់ កន្លែងជិះកង់កំសាន្ត ហើយក៏ជាកន្លែងស្រូបយកខ្យល់អាកាសធម្មជាតិបរិសុទ្ធដ៏គួរជាទីមនោរម្យ។

លើសពីនេះ គម្រោងអភិវឌ្ឍមួយនេះនៅទល់មុខនឹងទីលានប្រណាំងឡាន កំពង់ស្ពឺតែម្តង យើងអាចដើរគយគន់ទេសភាពស្រស់ត្រកាលនៅជើងភ្នំរួចហើយ ក៏អាចមកសាកល្បងជិះឡានប្រណាំង សាកល្បងទទួលយកបទថ្មី​បានដែរ។

បើចាប់អារម្មណ៍អាចឆែកមើលទីតាំងនៅខាងក្រោមនេះបាន៖

ទីតាំង៖ សូមចុចទីនេះ