ស្គាល់កន្លែងនេះអាចផ្គាប់ចិត្តនារីៗមិនស្ទើរទេបុកល្ហុង ប្រហិតស្ងោរ ប្រហិតភ្នំភ្លើងឆ្ងាញ់ៗសាហាវ

ហាង Let's Cat ស៊ុបផ្សិតខួរចំហុយ

0
2528

អ្នកណាខ្លះចូលចិត្តញ៊ាំបុកល្ហុង ប្រហិតស្ងោរ ប្រហិតភ្នំភ្លើងខ្លះ? បើតាមAdmin ដឹងគឺថារបស់អស់ទាំងនេះនារីៗភាគច្រើនចូលចិត្តណាស់ ពេលចេញទៅញ៊ាំអីនៅក្រៅម្ដងតែងតែស្កាត់ទៅរកញ៊ាំហើយ។ ម៉ោះចង់ដឹងថាទៅញ៊ាំរបស់ឆ្ងាញ់ៗទាំងអស់នេះនៅណាចាំAdmin នាំអោយស្គាល់នោះគឺហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ បានមកញ៊ាំហើយធានាថាពេញចិត្តហ្មង។

Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ

និយាយពីថាមុខម្ហូបមួយណាក៏រសជាតិឆ្ងាញ់ពិសេសជាប់មាត់ជីបៗដែរ ជាពិសេសបុកល្ហុងហ្មងឆ្ងាញ់ហើយមានច្រើនជម្រើសទៀតដូចជា បុកល្ហុងបង្គាស្រស់ឈុតពងទាកូន, បុកល្ហុងពោះគោ, បុកល្ហុងបង្គាស្រស់,​ បុកល្ហុងក្ដាមប្រៃ, បុកល្ហុងក្ដាមសេះ និងបុកប៉ាតេត្រចៀកជ្រូក គឺថាបានដាក់ម៉ាឈុតអ៊ែមហ្មង ហើយអ្វីដែលពិសេសទៀតនោះគឺប្រហិតភ្នំភ្លើងដែលប្លែកទាំងការចម្អិន និងរសជាតិដែលគ្រប់គ្នាគួរតែសាកភ្លក្សអោយបានស្គាល់រសជាតិ។ ចំណែកអ្នកដែលចូលចិត្តញ៊ាំស៊ុបខួរ និងប្រហិតស្ងោរ អាចមកកាន់ទីនេះញ៊ាំបានម៉ាឆ្ងាញ់ផងដែរ ព្រោះថារសជាតិទឹកជ្រលក់នៅទីនេះគឺពិសេសមិនចាញ់ហាងដ៏ទៃនោះទេ។

Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ

ណ្ហើយថ្ងៃចុងសប្ដាហ៍បែបនេះផងនៅចាំអីទៀត នឹកឃ្លានរបស់ទាំងអស់នេះដឹកគ្នាមកស៊ែលុយគ្នាម្នាក់តិចៗបំពេញក្ដីសុខអោយក្រពះអោយណាណីម្ដងមើល៎ ហើយក្រៅពីមុខម្ហូបប៉ុន្មានមុខខាងលើនេះក៏នៅមានច្រើនមុខទៀតផងដែរ។ វឺតៗមកណាកន្លែងឆ្ងាញ់​សម្បូររបស់ញ៊ាំគឺ ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ នេះហើយមិនបាច់ទៅណាទៀតទេអោយតែកន្លែងដឹងតែសប្បាយញ៊ាំម៉ាទំហឹង​៕

Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ

ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
លេខទូរសព្ទ៖ 010 36 54 10 / 096 61 64 221
ទីតាំង៖ ផ្ទះលេខ២១៤ ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់២ ក្រោយpizza company(កម្ពុជាក្រោម)

វីដេអូ៖