បា​ន​សាកនៅ? ហាងតែល្បីៗ ៤ កន្លែងទើបមកដល់ខ្មែរ សុទ្ធតែមាលក្ខណៈពិសេសខុសៗគ្នា

សុទ្ធតែ តែគុជបែប Premium

0
989

បើនិយាយដល់អាជីវកម្មរីកដូចផ្សិតរាល់ថ្ងៃនេះ ច្បាស់ជានឹកឃើញហាងកាហ្វេ ហាងតែមុនគេហើយ។ admin ដើរភ្លក្សមិនទាន់បានគ្រប់ហាងផង តែថ្ងៃនេះចង់មកណែនាំហាងតែ ៤ កន្លែងទើបរំលេចខ្លួនឡើងក្នុងទីក្រុងភ្នំពេញ ជាពិសេសសុទ្ធតែប្រេនល្បីៗ​មកពីក្រៅប្រទេស ហាងនីមួយៗសុទ្ធតែមានលក្ខណៈពិសេសខុសៗគ្នា។ អ្នកអាននឹងបានសាកហើយនៅ បើនៅអាចបបួលគ្នាទៅសាកម្តងទៅ។

Fire Tiger Cambodia

តែគុជ Fire Tiger គឺមាន ៦ រសជាតិសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសតាមចំណង់ចំណូលចិត្ត។ ហាងតែគុជ Fire Tiger ផ្តល់ជូននៅតែគុជដែលមានរសជាតិឆ្ងាញ់លំដាប់ PREMIUMS ហើយទទួលបានប្រជាប្រិយភាពខ្លាំងណាស់ តាមបណ្ដាប្រទេសនានា ទាំងនៅអាស៊ី និងអឺរ៉ុប ពេលនេះ Fire Tiger ក៏វត្តមានមកដល់ទឹកដីប្រទេសកម្ពុជាហើយ! ស្ថិតក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ជាន់ទី 2 ផ្ទាល់តែម្តង។ សម្រាប់មិត្តៗយុវវ័យដែល និយមចូលចិត្តរសជាតិតែគុជបែប PREMIUMS កុំភ្លេចណាFire Tiger។

ហាង Fire Tiger Cambodia
លេខទូរសព្ទ ៖ 015 566 569
ទីតាំង ៖ស្ថិតក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ជាន់ទី២។

Tiger Sugar

រសជាតិដ៏ប្រណិតដែលអាចអោយ Tiger Sugar ទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប រហូតពង្រីកសាខារបស់ខ្លួនរហូតដល់ទៅជាង១០ប្រទេស ទាំងក្នុងទ្វីបអាស៊ី និងទ្វីបអ៊ឺរ៉ុប​ មានដូចជា៖ សង្ហិបុរី​ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម កូរ៉េ សហរដ្ឋអាមេរិក ហើយបច្ចុប្បន្ននេះកំពុងមានវត្តមាននៅក្នុងប្រទេស កម្ពុជាយើងផងដែរ ។ Tiger Sugar ជាហាងតែគុជតំបូងគេនៅតៃវ៉ាន់ ដែលបង្កើតរូបមន្តតែគុជ រួមបញ្ចូលគ្នា រវាងតែប្រណិត ជាមួយទឹកដោះគោស្រស់ ស្ករត្នោតពិសេស​ និង cream mousse បង្កើតបានជាភេសជ្ជៈមួយកែវដែលមានសម្បុរឆ្នូតៗដូចសត្វខ្លា ហើយផ្តល់នូវរសជាតិឆ្ងាញ់ថែមទៀតផង។

ហាង Tiger Sugar
ទីតាំង៖ ស្ថិតនៅផ្ទះលេខ ២១៥ តាមបណ្ដោយផ្លូវប៉ាស្ទ័រ រាជធានីភ្នំពេញ
Facebook Page: Tiger Sugar Cambodia
បើកចាប់ពីម៉ោង 10ព្រឹក ដល់ 9:30យប់

XING FU TANG

តែទឹកដោះគោគុជលំដាប់ពិភពលោកនេះ សូម្បីតែការញុំាក៏ប្លែកពីភេសជ្ជៈដ៏ទៃដែរ ដោយមានលក្ខណៈពិសេសនោះគឺកូរ១៨ដងមុនញុំា ដែលធ្វើអោយរសជាតិកាន់តែឆ្ងាញ់ និងក្លិនកាន់តែឈ្ងុយ។ ចំពោះភេសជ្ជៈ ដែលទទួលបានការគាំទ្រខ្លាំងជាងគេប្រចាំហាង និងគ្រប់ហាងនៅលើពិភពលោកនោះគឺ Brown Sugar Boba Milk ដោយសាតែក្នុងនោះមានBrown Boba ទឹកដោះគោស្រស់ Cream និងមានរួយBrown Sugar ហើយធ្វើការដុតកម្លោចធ្វើអោយមានក្លិនឈ្ងុយគួរអោយចង់ញុំាមែនទែន ហើយក្រៅពីនេះក៏មានភេសជ្ជៈឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ។

ហាង XING FU TANG (សាខាទី១)
លេខទូរសព្ទ៖ 081 994 998
ទីតាំង៖ ផ្ទះលេខ17Eo ផ្លូវលេខ៥១ កែងផ្លូវ១៧៨ សង្កាត់ផ្សារថ្មី III (កែងខាងជើងវិទ្យាល័យព្រះស៊ីសុវត្ថិ)
ផែនទី៖ ចុចទីនេះ
ហាង XING FU TANG (សាខាទី២)
ទីតាំង៖ ជាន់ទី១ ផ្សារទំនើបAeon I
ហាង XING FU TANG (សាខាទី៣)
លេខទូរសព្ទ៖ 093 994 998
ទីតាំង៖ ផ្ទះលេខ១៣០ មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

GA GA CAMBODIA

ភាពជឿជាក់ដែលលោកអ្នកទទួលបានពីរសជាតិរបស់ GA GA CAMBODIA ដែលផ្តោតទៅលើភេសជ្ជៈដែលប្រើគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ។ គ្រប់ភេសជ្ជៈដែលមានដូចជា តែ តែទឹកដោះគោ ទឹកផ្លែឈើ មូស កាហ្វេ
រួមជាមួយបង្អែមជាច្រើនប្រភេទ គឺផ្តោតទៅលើការពេញនិយមខ្លាំងសម្រាប់យុវវ័យ។រីឯចំនែកឈ្មោះ GAGA នេះត្រូវបានដាក់តាមក្រៀមភាសារបស់ប្រទេសអាមេរិក ដែលគេប្រើដើម្បីបង្ហាញអារម្មណ៍សាទរ។

ហាង GA GA CAMBODIA
លេខទូរសព្ទ៖ +85581445588
ទីតាំង៖
 នៅផ្ទះលេខ SHR1 (07) Borey Orkidé Villa តាមបណ្តោយផ្លូវ2004 សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។