ការសិក្សាបានរកឃើញថា ទឹក Detox ជួយកម្ចាត់ជាតិពុល សម្រកទម្ងន់ និងបង្កើនថាមពលក្នុងរាងកាយ។ តែក៏មានគ្រឿងផ្សំផ្សេង ដែលមានប្រសិទ្ធភាព ក្រៅពី ក្រូច និង ខ្ញី ដែលងាយរកនៅក្នុងផ្ទះ។
១. ទឹកជាមួយនឹងអំបិលគ្មានជាតិអ៊ីយ៉ូដ
ទឹកអំបិលត្រូវបានគេណែនាំឲ្យផឹកដើម្បីសម្អាតពោះវៀនធំ និង ព្យាបាលជំងឺទល់លាមករ៉ាំរ៉ៃ។ ចំពោះវិធីធ្វើវិញ គ្រាន់តែ លាយអំបិលគ្មានជាតិអ៊ីយ៉ូដ ២ ស្លាបព្រា ជាមួយនឹងទឹកក្តៅឧណ្ហៗ ៤ កែវ បើសិនជាចង់ឲ្យមានរសជាតិកាន់តែល្អ អាចបន្ថែមក្រូចឆ្មារបាន។ គួរតែផឹកឲ្យបានលឿនពេលពោះទទេ។

២. ទឹកជាមួយខ្ទឹមស
វាអាចកាត់បន្ថយសម្ពាធឈាម ប្រឆាំងនឹងជំងឺ សម្រួលកម្រិតកូលេស្តេរ៉ុល។ វិធីធ្វើវិញ គ្រាន់តែយកខ្ទឹម ២ កំពឹស ហើយកាត់វាជាជំនិតៗ រងចាំ ១០ នាទី ហើយលាយវាជាមួយទឹក ៥០០ មីលីលីត្រ ហើយទុកវាចោលប្រហែល ២ ម៉ោងសឹមយកមកផឹក។

៣. ទឹកជាមួយដុំត្រសក់កក
ទឹកត្រជាក់ជាមួយនឹងរសជាតិត្រសក់អាចជួយយើងកាត់បន្ថយចំណង់ភេសជ្ជៈសូដា ឬ អាហារកញ្ចប់បាន។ វាជាសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ និងមាន ៣៤ កាឡូរីក្នុងត្រសក់ធំ ១។ វិធីធ្វើវិញ គ្រាន់តែកាត់ត្រសក់ ឬធ្វើជាដុំទឹកកក រួចយកវាដាក់ចូលក្នុងទឹកផឹកពេលមានអារម្មណ៍ថាស្រែកទឹក។ យើងក៏អាចបន្ថែមក្រូច ឬជីអង្កាម ដើម្បីបង្កើនរសជាតិបានដែរ។
