ងាកចេញក្រៅក្រុងទៅលំហែរអាម្មណ៍ម្តង អើតមើលនៅកៀនស្វាយក្រៅមានអ្វីញ៊ាំខ្លះ?​

រមណីយដ្ឋានកៀនស្វាយ

0
1623

រាល់ពេលសំរាកពីការងារនាពេលចុងសប្តាហ៍ម្តងៗ បងប្អូនភាគច្រើនតែងតែមានដំណើរកំសាន្តទៅលេងនៅតាមរមណីយដ្ឋា​ននានា ក្នុងនោះដែរ សម្រាប់រមណីយដ្ឋា​នកៀនស្វាយក្រៅ ដែលជាទូទៅបងប្អូ​នមួយចំនួនធំតែងតែធ្វើដំណើរកំសាន្តទៅជាញឹកញាប់ ក៏ព្រោះតែទីនោះសំបូរដោយម្ហូបអាហារជាច្រើន តម្លៃសមរម្យហើយក៏នៅមិនឆ្ងាយពីទីក្រុងភ្នំពេញយើងនេះដែរ។

រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ

សម្រាប់បងប្អូនដែលមានបំណងចង់ទៅលេង រមណីយដ្ឋា​នកៀនស្វាយក្រៅ ដើម្បីកុំអោយចំណាយលុយច្រើន បងប្អូនអាចចូលទិញម្ហូបអាហារដែលមានលក់ក្នុងរមណីយដ្ឋា​នកៀនស្វាយក្រៅស្រាប់ មានទាំងម្ហូបបែបជនបទស្រុកស្រែ គ្រឿងសមុទ្រអាំង ម្ជូរ ភេសជ្ជៈផ្សេងៗ ជាច្រើនមុខសម្បូរបែប ហើយបងប្អូនអាចរកជួលកញ្ចុះអង្គុយបាន ដែលតម្លៃចន្លោះពី១០០០០៛ ទៅ២០០០០៛ អាចអង្គុយលែងញ៊ាំអាហារជជែកគ្នាលេងបានយ៉ាងសប្បាយរីករាយ។

រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ

តោះថ្ងៃនេះក៏ជាពេលទំនេរចុងសប្តាហ៍ដែរ រកពេលកាត់ស្រ្តេសចេញខ្លះទៅណា៎ ជិះចេញទៅក្រៅក្រុងលំហែរអារម្មណ៍ចេញម្តង គឺរមណីយដ្ឋា​នកៀនស្វាយក្រៅ

រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ

រមណីយដ្ឋានកៀនស្វាយ
ទីតាំង៖ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

វីដេអូ៖

https://youtu.be/W_wPSgLrmDg