និយាយដល់ប្លុកក្រោយសាលាវ៉ាន់ដាអ្នកណាមិនស្គាល់ជាតំបន់ដែរសម្បូរទៅដោយហាងម្ហូបអាហារជាច្រើន ជាពិសេសសុទ្ធតែមានរសជាតិឆ្ងាញ់។ ពេលនេះហាង ចែអៀងប្រហិតទួលទំពូង ក៏បានមកបង្ហាញវត្តមាននៅទីនេះដែរ បែបនេះម៉ូយដែលធ្លាប់តែញ៊ាំនៅសាខាទួលទំពូង អាចមកញ៊ាំនៅសាខាថ្មីក្រោយសាលាវ៉ាន់ដានេះបាន គឺមានទីតាំងនៅលើផ្លូវ១៨៧ ក្រោយសាលាវ៉ាន់ដា(ក្នុងភូមិសាច់អាំង១៦៨)។
សម្រាប់ម៉ូយៗ ហាង ចែអៀងប្រហិតទួលទំពូង ច្បាស់ជាដឹងហើយជាមួយប្រហិតបំពងដ៏មានរសជាតិមានច្រើមុខច្រើនជម្រើស ដែលគ្រប់គ្នាអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។ អ្វីដែលពិសេសមិនត្រឹមតែប្រហិតមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ រីឯទឹកជ្រលក់រសជាតិក៏មិនធម្មតាដែរ គឺត្រូវជាតិគ្នាខ្លាំងនៅពេលដែលញ៊ាំជាមួយប្រហិតបំពង។
តោះៗ អ្នកដែលចូលចិត្តញ៊ាំប្រហិតបំពងកុំភ្លេចមកសាកនៅទីនេះណា ហើយបើថាមិនចង់មកញ៊ាំដោយផ្ទាល់ហាង ចែអៀងប្រហិតទួលទំពូង ក៏មានសេវាកម្មដឹកជញ្ជូនជូនអតិថិជនផងដែរ តាមរយៈលេខទូរសព្ទ 069 20 27 45 / 061 44 48 14 ដែលអាចធ្វើការខលកុម្ម៉ងបានចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង២រសៀល៕
ហាង ចែអៀងប្រហិតទួលទំពូង
លេខទូរសព្ទ៖ 069 20 27 45 / 061 44 48 14
ទីតាំង៖ ស្ថិតនៅលើផ្លូវ១៨៧ ក្រោយសាលាវ៉ាន់ដា(ក្នុងភូមិសាច់អាំង១៦៨)
វីដេអូ៖