ស្រលាញ់ការងារ Media ៣មុខតំណែងនេះ ឱកាសអ្នកមកដល់ហើយ

សម្រាប់វិស័យប្រព័ន្ធផ្សព្វផ្សាយ (Media) ឥឡូវនេះកំពុងមានការពេញនិយមខ្លាំង ហើយតម្រូវការធនធានមនុស្សក៏មានច្រើន ចឹងហើយប្រសិនបើដឹងច្បាស់ថាខ្លួនពិតជាអ្នកដែលស្រលាញ់ខាងហ្នឹងហើយ ចំម៉ាច់តែម្តងចូលមកអានអត្តបទនេះ ដោយសារ Home S-art ដែលជា Channel ប្រព័ន្ធផ្សព្វផ្សាយលើផ្នែក Real Estate Knowledge, Architecture, Interior Exterior Design…ដែលគោលបំណងជារួមគឺ ធ្វើយ៉ាងណាអោយប្រជាជនរស់នៅស្រួល និងស្រស់បំព្រង ផ្ទះនៅទូទាំងប្រទេសកម្ពុជាសុទ្ធតែជាផ្ទះស្អាត ប្រជាជនមានចំនេះដឹងពីការរស់នៅបានប្រសើរជាងមុន ដូច្នេះហើយដើម្បីអោយគំរោងនេះបានសម្រេចទៅដោយរលូត ច្បាស់ណាស់យើងត្រូវការធនធានមនុស្សជាច្រើន ដែលពេលឥឡូវនេះ យើងកំពុងត្រូវការមុខតំណែង ៣ ជាបន្ទាន់ចូលមកបម្រើការងារដូចខាងក្រោម៖

1. Video Editor | Videographer x 2

តួនាទីការងាររួមមាន៖

  • អាចប្រេីប្រាស់កាមេរ៉ាស្ទាត់ជំនាញ
  • ចាប់ប្លង់ថតបានល្អ
  • ​​​មានចំណង់ចំណូលចិត្តថតអ្នកទាក់ទងនឹង Real Estate Knowledge, Architecture, Interior Exterior Design…
  • អាចកែរូបភាព (PS, AI) និង អាចកាត់តវីដេអូបាន (Premiere or After Effect)

តម្រូវការ៖​

  • មានទេពកោសល្យ​ និងភាពច្នៃប្រឌិតខ្ពស់ក្នុងការងារ
  • មានចំនេះដឹងលេីការប្រេីប្រាស់ Camera និង Computer បានល្អ
  • រួសរាយរាក់ទាក់ ក្លាហាន ចេះបត់បែន និងធ្វើការងារជាក្រុម

គំរូវីដេអូដែលត្រូវសម្តែង


2. Vlogger x 2

តួនាទីការងាររួមមាន៖

  • ចេះបង្កើតស្តាយ៍ថតថ្មីៗ ជាប្រចាំ
  • មានទេពកុសល្យខាងសម្តែងពីធម្មជាតិ
  • អាចនិយាយរៀបរាប់បានយ៉ាងក្បោះក្បាយ និងមានភាពទាក់ទង
  • ចេះតុបតែងខ្លួនប្លែកៗ ជាប្រចាំ និងសមរម្យតាមវីដេអូដែលត្រូវថត

តម្រូវការរួមមាន៖

  • មានចំណូលចិត្ត ពិតជាស្រលាញ់ការងារនេះមែន
  • ជាមនុស្សរីករាយធ្វើការដែលមានចំណែកជួយដល់សង្គម
  • មានទំនាក់ទំនងល្អ និង អាចសម្របខ្លួនចូលក្នុងបណ្តាញអ្នកសិល្បៈបាន
  • មានចំណេះដឹងភាសាអង់គ្លេសទាំងនិយាយ ស្ដាប់ និងសរសេរ ខ្លះៗ
  • មានចរិតរួសរាយរាក់ទាក់ ក្លាហាន ចេះបត់បែន ជួយសង្គម និងមានជំនាញធ្វើការជាក្រុម

គំរូវីដេអូដែលត្រូវសម្តែង

3. News Anchor x 2

តួនាទីការងាររួមមាន៖

  • ស្វែងរកប្រភពដំណឹងល្អៗ ទាក់ទងនឹង Real Estate Knowledge, Architecture, Interior Exterior Design…
  • បង្កើតអត្តបទ និងបកប្រែអត្តបទពីភាសាអង់គ្លេសមកខ្មែរ
  • សំរួលអត្តបទអោយខ្លី ងាយយល់ និងគ្រប់ជ្រុងជ្រោយ
  • អានដំណឹងដើម្បីថតសំលេង

តម្រូវការរួមមាន៖

  • មានចំណូលចិត្ត ពិតជាស្រលាញ់ការងារនេះមែន
  • ជាមនុស្សរីករាយធ្វើការដែលមានចំណែកជួយដល់សង្គម
  • មានទំនាក់ទំនងល្អ និង អាចសម្របខ្លួនចូលក្នុងបណ្តាញអ្នកសិល្បៈបាន
  • មានបទពិសោធផ្នែកសរសេរអត្តបទខ្លះៗ
  • មានចំណេះដឹងភាសាអង់គ្លេសទាំងនិយាយ ស្ដាប់ និងសរសេរ បូករួមទាំងកុំព្យូទ័រ អាចប្រើការបាន
  • មានចំណេះដឹងលើការប្រើប្រាស់ភាសាខ្មែរក្នុងការសរសេរជាសំណេរបានល្អ
  • មានចរិតរួសរាយរាក់ទាក់ ក្លាហាន ចេះបត់បែន ជួយសង្គម និងមានជំនាញធ្វើការជាក្រុម

បើសិនលោកអ្នកមានមានជំនាញ​ និងចាប់អារម្មណ៍ទៅលើតួនាទីខាងលើ សូមផ្ញើប្រវត្តិរូបសង្ខេប ( CV ) មកកាន់អ៊ីមែល jobs@kspg.co សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 011 98 55 58 / 098 555 624 ៕