ស្វែងរកទីកន្លែងដែលល្អសម្រាប់ការជួបជុំនៅប៉ែកខាងជ្រោយចង្វារមែនទេ? អស់បារម្ភទៀតហេីយ! River Bay Lounge(សាខាជ្រោយចង្វារ) គឺជាទីកន្លែងតែមួយគត់ដែលលោកអ្នកកំពុងស្វែងរក។ ធានាថាពិតជាមិនខកបំណងជាមួយម្ហូបអាហារឆ្ងាញ់ៗពិសេសៗ ជាច្រើនមុខមានក្នុងមឺនុយ ដែលត្រៀមចម្អិនពីចុងភៅដ៏ចំណានប្រចាំភោជនីយដ្ឋានជូនលោកអ្នក។



ជាពិសេសភោជនីយដ្ឋាន គឺមានបរិវេណធំទូលាយទាំងខាងក្នុង និងខាងក្រៅជាមួយបរិយាកាសខ្យល់ធម្មជាតិ អមជាមួយក្រុមតន្រ្តីច្រៀងកំដរបែបរ៉ូមែនតិចនិងបែបកន្រ្តាក់អារម្មណ៍ ដែលអាចធ្វេីឲ្យលោកអ្នកទទួលទានអាហារដ៏មានរសជាតិ កាន់តែសប្បាយរីករាយ។



បន្ថែមពីនេះសម្រាប់អ្នកដែលចង់រៀបចំកម្មវិធីជប់លៀង ខួបកំណើត និងកម្មវិធីផ្សេងៗលោកអ្នកអាចជ្រើសរើស River Bay Lounge គឺជាជម្រើសដ៏សក្តិសមបំផុតសម្រាប់លោកអ្នក ព្រោះទីនេះមានលក្ខណៈពិសេសដោយមានទីតាំងធំទូលាយអាចផ្ទុកអ្នកចូលរួមបានយ៉ាងច្រើនកុះករ និងមានសេវាកម្មល្អសម្រាប់លោកអ្នក។ តោះៗនៅចាំអីទៀត ស្គាល់កន្លែងល្អប៉ុណ្ណេះហើយ មិនអាចរំលងបានទេណា៕






River Bay Lounge (សាខាជ្រោយចង្វារ)
ទីតាំង៖ ផ្លូវអូសុីអាយសុី ទីក្រុងរណបជ្រោយចង្វា(ជាប់គ្នាជាមួយគម្រោងសួនដាយណូស័រ) រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 095 55 25 05 / 096 264 99 88
(ចាប់បើកពីម៉ោង ៤ល្ងាច រហូតដល់ម៉ោង ១២យប់)
វីដេអូ៖