ហាង បាយមាន់វាលរេញ អ្នកណាមិនស្គាល់អ្នកណាមិនល្បីថាជាហាងលក់បាយព្រឹកដ៏ឆ្ងាញ់ ជាពិសេសគឺល្បីខ្លាំងដោយសារមាន់ស្រែប្រលាក់គ្រឿងអាំងដ៏មានរសជាតិធ្វើអោយអតិថិជនបានញ៊ាំហើយគឺជក់មាត់ជីបៗតែម្ដង។ ដោយសារតែមានការគាំទ្រខ្លាំងបែបនេះ ពេលនេះ ហាង បាយមាន់វាលរេញ បានសាខាថ្មីបន្ថែមទៀតដែលជាសាខាទី២ ដែលមានទីតាំងស្ថិតនៅផ្លូវហាណូយ ជាប់ស្តុបបឹងបៃតង មានទីធ្លាធំទូលាយទាំងខាងក្នុង និងខាងក្រៅដែលងាយស្រួលសម្រាប់អតិថិជនក្នុងការចតយានយន្ត។



ហាង បាយមាន់វាលរេញ គឺមានលក់បាយព្រឹកចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ និងមានប្រភេទសាច់ដូចជា៖ បាយភ្លៅមាន់ បាយស្លាបមាន់ បាយទ្រូងមាន់ បាយសាច់ជ្រូក និងបាយផាក់ឡូវ។ សម្រាប់សាច់ប៉ុន្មានប្រភេទនេះ គឺប្រភេទសាច់មាន់គឺលក់ដាច់ខ្លាំងជាងគេ ដោយសារតែសាច់មាន់ គឺជាមាន់ស្រែពិតៗ១០០% នៅពេលដែលយកមកប្រលាក់គ្រឿងដ៏ពិសេសប្រចាំហាងទៀតធ្វើអោយរសជាតិពិសេសឆ្ងាញ់ចាប់ចិត្តជក់មាត់។



បែបនេះសម្រាប់អ្នកដែលចង់ភ្លក្សជាមួយបាយមាន់វាលរេញ ក៏ដូចជាម៉ូយៗហាង បាយមាន់វាលរេញ កុំភ្លេចមកសាខាថ្មីនេះណាធានាថាទទួលបានរសជាតិឆ្ងាញ់ និងរីករាយជាមួយបរិយាកាសដ៏ធំទូលាយ។ បញ្ជាក់ម្ដងទៀតណា សាខាថ្មីនេះស្ថិតនៅផ្លូវហាណូយ ជាប់ស្តុបបឹងបៃតងបញ្ឍិតពន្ធដារ៕







ហាង បាយមាន់វាលរេញ
លេខទូរសព្ទ៖ 098 88 71 03
សាខាទី២៖ ស្ថិតនៅផ្លូវហាណូយ ជាប់ស្តុបបឹងបៃតងបញ្ឍិតពន្ធដារ
សាខាទី១៖ ផ្ទះលេខ១៦ ផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
(ចាប់បើកពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់)
វីដេអូ៖