នេះជាវីដេអូ បុរសម្នាក់ដែលអាច​រស់​​បានដោយគ្មានបេះដូង​

man lives without heart

0
1218
man lives without heart

ដោយ ៖ គង់ រិទ្ឋរីណា

ថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ១៣:៤១   (15-06-2016 13:41)

បេះដូង​ គឺជា​សរីរាង្គ​ដែល​សំខាន់ ដែល​យើង​​រស់​ដោយ​គ្មាន​វា​​មិន​បាន​ ។ ជា​ការ​ពិត​​ណាស់ ដោយសារ​តែ​បច្ចេកវិទ្យា​ខាង​​ផ្នែក​វេជ្ជសាស្ត្រ​កាន់តែ​ទំនើប យើង​ក៏​អាច​យក​បេះដូង​អ្នក​ផ្សេង​ មក​ជំនួស​បេះដូង​របស់​យើង​​ក៏​បាន​ដែរ ​។

តែ​ចុះ​បើ​មិន​ទាន់​មាន​នរណា​ម្នាក់ ​អាច​បរិ​ច្ចាគ​បេះដូង​មកឱ្យ​​យើង​បាន​​នោះ តើ​យើង​អាចរ​ស់បាន​តាម​របៀប​ណា​ នៅ​ពេល​ដែល​បេះដូង​យើ​ង​ខូច?

ក្រឡេក​មក​មើល​កំលោះ​​វ័យ​២៥​ឆ្នាំ Stan Larkin ដែល​អាចរ​ស់បាន​៥៥៥​ថ្ងៃ ​ដោយ​មិន​មាន​​បេះដូង ខណៈ​ពេល​ដែល​រូបគេ​កំពុង​តែ​រង់ចាំ​ទ​ទួល​បេះដូង​ ពី​អ្នក​បរិ​ច្ចាគ​ ​អស់​រយៈពេល​ជិត​២​ឆ្នាំ​ ។ ហេតុ​ដែល​រូបគេ​​ត្រូវការ​បេះដូង​ពី​​អ្នក​បរិ​ច្ចាគ ​គឺ​ដោយសារ​តែ​គេ​មាន​​ជំងឺ​បេះដូង​​មិន​ប្រក្រតី​ពី​កំណើត​ ។

Larkin គឺ​មិនមែន​ជា​មនុស្ស​តែ​ម្នាក់​ទេ​ ដែល​រង​គ្រោះ​ដោយសារ​តែ​ជំងឺ​នេះ​​ ​។ មាន​មនុស្ស​មិន​តិច​នាក់​ទេ​ ដែល​កើត​ជំងឺ​មួយ​នេះ ហើយ​ពូក​គេ​ ពិតជា​ត្រូវការ​​វះកាត់​ប្តូរ​បេះដូង​ជា​ចាំបាច់​ ។

The Freedom portable driver is powered by two lithium-ion batteries.
The Freedom portable driver is powered by two lithium-ion batteries.

តាម​ការ​ពិត​ទៅ​ មូលហេតុ​ដែល​ទាមទារ​ឱ្យ​គេ​រង់​​ចាំ​យូរ​បែប​នេះ គឺ​ដោយសារ​​តែ​មិនសូវ​មាន​អ្នក​បរិ​ច្ចាគ​ ហើយ​បើ​មាន ក៏​បេះដូង​នោះ​ មិន​ត្រូវ​នឹង​បេះដូង​របស់​គេ​ដែរ​ ។ ដូច្នេះ​ហើយ​ ទើប​គេ​ត្រូវរ​ស់ទាំង​​គ្មាន​បេះដូង ហើយ​ត្រូវ​ប្រើ​ម៉ាស៊ីន​អស់​រយៈពេល​៥៥៥​​ថ្ងៃ ទម្រាំ​ តែ​រក​ឃើញ​បេះដូង ​ដែល​ត្រូវ​នឹង​រូបគេ​ ។

 

ចំពោះ​ម៉ាស៊ីន​នោះ​ គឺ​ពិសេស​មែនទែន​ ។ ពោល​គឺ​វា​អាច​ជំនួស​បេះដូង​យើង​​បាន​មួយ​រយៈ​ ។ វា​មាន​ទម្ងន់​​ប្រហែល​ត្រឹមតែ​១៣,​៥​ផោន (​ប្រហែល​៦,១២​គីឡូក្រាម​) តែ​ប៉ុណ្ណោះ​ ។ បើ​យើង​មើលរូប​ខាងក្រោម គឺ​វា​ដូច​ជា​កាបូបស្ពាយ​អ៊ីចឹង​ ។ មុខងារ​របស់​ម៉ាស៊ីន​នេះ​ មាន​ភាព​ស្រ​ដៀង​គ្នា​នឹង​បេះដូង​​ណាស់ ដែល​វា​អាច​ច្របាច់​ឈាម​ ​ទៅ​គ្រប់​សារពាង្គកាយ​ ។

heart
With the total artificial heart there are two tubes that exit the body, and those tubes have to be connected to a machine that can deliver compressed air into the ventricles to allow blood to be pumped through the body.

លោក​វេជ្ជបណ្ឌិតឯកទេស​បេះដូង​ ដែល​ជា​អ្នក​វះកាត់​បេះដូង​​ឱ្យ​លោក Larkin បាន​ឲ្យ​ដឹង​ថា ​Larkin គឺជា​អ្នកជំងឺ​ទី​មួយ​​ហើយ ដែល​បាន​ប្រើ​ឧបករណ៍​នេះ ​ហើយ​អាច​ត្រឡប់​ទៅ​ផ្ទះ​ បាន​ដោយ​អាច​លេង​កីឡា​ បាន​ដូច​មនុស្ស​ទូទៅ​ ។ វា​មាន​ភាព​ងាយស្រួល​ណាស់ ក្នុង​ការ​យក​ឧបករណ៍​នេះ​តាម​ខ្លួន​ ព្រោះ​វា​មើលទៅ​ដូច​កា​តាប​ស្ពាយ​អ៊ីចឹង» ។

គួរ​​បញ្ជាក់​​ថា ក្រោយ​ពី​បាន​រក​ឃើញ​បេះដូង​ ដែល​ត្រូវ​នឹង​គេ​ហើយ លោក​វេជ្ជបណ្ឌិត ​ក៏​បាន​ធ្វើការ​វះកាត់ និង​យក​ឧបករណ៍​នោះ​ចេញ ហើយ​ឱ្យ​លោក ​Larkin ​ត្រឡប់​ទៅ​ផ្ទះ​ដូច​​ធម្មតា​។