ចូលចិត្តញ៉ាំសាច់អាំងបែបប្រេស៊ីលមែនទេ? ពេលនេះមាននៅកម្ពុជាយើងហើយ មិនចាំបាច់ចំណាយពេលជិះយន្តហោះទៅក្រៅប្រទេសទៀតទេ ណាត់គ្នាមកតែ RealAngus SteakHouse អាចញ៉ាំបានយ៉ាងរីករាយជាមួយប៊ូហ្វេសាច់អាំងដ៏ច្រើនសម្បូរបែប ជាពិសេសពេលនេះក៏មានប្រម៉ូសិនពិសេសគ្រាន់តែធ្វើការខលកក់មុន នោះនឹងទទួលបានការបញ្ចុះតម្លៃរហូតទៅដល់១០% ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។
RealAngus SteakHouse ជាប៊ូហ្វេសាច់អាំងដែលមាន សាច់អាំងរហូតដល់ទៅ១៥មុខ ជាមួយរសជាតិឆ្ងាញ់ពិសេសប្លែកៗពីគ្នា ជាមួយការចម្អិនដ៏ប៉ិនប្រសប់របស់ចុងភៅជំនាញលំដាប់កំពូលប្រចាំហាង។ ក្រៅពីសាច់អាំងទាំង១៥មុខ ក៏មានសាឡាត អយស្ទ័រ និងម្ហូបជាច្រើនមុខទៀតផងដែរ។ បែបនេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំសាច់អាំង គួរតែមកសាកជាមួយរសជាតិថ្មីបទពិសោធន៍ថ្មីញ៉ាំម៉ាសេរីជាមួយសាច់អាំងទាំង១៥មុខ។
សារេដកលុយស្លៀកខោរលុងៗមកដាក់ម៉ាតឹងពោះមើលអស់មិនប៉ុន្មានលុយទេ ដោយតម្លៃដើមមាន២ប្រភេទគឺ 16.90$ និង19.90$ មានសាច់មានម្ហូបញ៉ាំមិនចេះខ្វះចឹងអី។ ណាត់គ្នាមកលឿនមកណាហើយកុំភ្លេចធ្វើការខលកក់មុខដើម្បីទទួលបានការបញ្ចុះតម្លៃ១០% ហើយប្រម៉ូសិននេះមានត្រឹមតែថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះតែប៉ុណ្ណោះ។ បន្ថែមពីនេះ RealAngus SteakHouse ក៏មានទទួលរៀបចំសម្រាប់កម្មវិធីខួបកំណើត និងកម្មវិធីជប់លៀងផ្សេងៗផងដែរ៕
RealAngus SteakHouse
លេខទូរសព្ទ៖ 078 217 812 / 096 476 47 47
ទីតាំង៖ ផ្ទះលេខ62 ផ្លូវលេខ276 សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ
វីដេអូ៖