ទាំងទំនង ទាំងឆ្ងាញ់ ឆ្ងាញ់គ្រប់មុខតែម្តង? ចង់ញ៊ាំមករកនៅ ហាង ចែម៉ាប់ គុយទាវទូក

ហាង ចែម៉ាប់គុយទាវទូក

0
1775

មិនត្រឹមតែឃើញរូបរាងទំនងនោះទេ រសជាតិវិញឆ្ងាញ់ដូចគ្នា សម្រាប់អ្នកស្វែងរកអាហារពេលព្រឹក ដូចជាគុយទាវទូក, គុយទាវពិសេស , បាយ មករកនៅហាង ចែម៉ាប់ គុយទាវទូក ផ្តល់នៅជម្រើសច្រើនមុខជូនដល់លោកអ្នក ហើយតម្លៃសមរម្យ ចាប់ពី១០០០០៛ ដល់១៥០០០៛ តម្លៃតាមប្រភេទសាច់ ។

ហាង ចែម៉ាប់គុយទាវទូក
ហាង ចែម៉ាប់គុយទាវទូក
ហាង ចែម៉ាប់គុយទាវទូក

ពិតជាមិនខកបំណងនោះទេ ចង់ញ៊ាំគុយទាវទូក ដែលឆ្ងាញ់រសជាតិម្ចាស់ដើម អាចមកញ៊ាំបាន ដែលទីតាំងនៅមិនឆ្ងាយទេ ផ្លូវ 143 កែង 390 (ខាងជើងវត្តទូលទំពូង) អ្វីដែលសំខាន់គឺ រសជាតិឆ្ងាញ់ ហើយមានច្រើនជម្រើសសម្រាប់លោកអ្នកជ្រើសរើសតាមចំណងចំណូលចិត្ត ។ សម្រាប់ហាង ចែម៉ាប់គុយទាវទូក ទើបតែបន្ថែមមុខម្ហូថ្មីដែរ គឺ សរសៃគួយចាប់ ជាមួយសាច់ជ្រូកបីជាន់បំពងស្រួយ រួមផ្សំជាមួយទឹកជ្រលក់ឆ្ងាញ់ប្រចាំហាង គឺដឹងតែទទួលបានរសជាតិឆ្ងាញ់ជាប់មាត់តែម្តង ។

ហាង ចែម៉ាប់គុយទាវទូក
ហាង ចែម៉ាប់គុយទាវទូក
ហាង ចែម៉ាប់គុយទាវទូក

បើអ្នកកំពុងតែស្វែងរកកន្លែង ញ៊ាំអាហារពេលព្រឹក ថ្ងៃត្រង់ ឬល្ងាច ជាប្រភេទបាយ ឬគុយទាវ ដែលផ្តល់នៅជម្រើសច្រើន អ្នកមិនគួររំលងទេ ហាង ចែម៉ាប់គុយទាវទូក

ហាង ចែម៉ាប់គុយទាវទូក
ហាង ចែម៉ាប់គុយទាវទូក
ហាង ចែម៉ាប់គុយទាវទូក

ហាង ចែម៉ាប់គុយទាវទូក
ទីតាំង៖ ផ្លូវ 143 កែង 390 (ខាងជើងវត្តទូលទំពូង) សង្កាត់បឹងកែងកង3 ខណ្ទចំការមន ភ្នំពេញ
លេខទូរសព្ទ៖ 016 72 93 72 / 096 7777 346
បើកលក់ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៨យប់

វីដេអូ