ជាតិអស់ស្ទះហើយ ម៉ូកៈថៈកៅលី២រសជាតិ បានញ៉ាំម្ដងច្បាស់ជាចង់ញ៉ាំម្ដងទៀត ជាមួយរសជាតិទឹកស៊ុបចម្រាញ់ចេញពីបន្លែធម្មជាតិ និងឆ្អឹងស៊ុប

ហាង ម៉ូកៈថៈកៅលី២រសជាតិ

0
2833

ចូលចិត្តញ៉ាំស៊ុប និងសាច់អាំងក្នុងពេលតែមួយតើជាចំណូលចិត្តរបស់អ្នកណាខ្លះ? ហើយបើចូលចិត្តបែបនេះស្គាល់កន្លែងឆ្ងាញ់ហើយរឺនៅ? បើនៅទេមកតាមAdmin មក ហាង ម៉ូកៈថៈកៅលី២រសជាតិ មកគឺដឹងតែបានឆ្ងាញ់មាត់ហ្មង ឆ្ងាញ់ទាំងស៊ុប ឆ្ងាញ់ទាំងសាច់អាំង និងអាចញ៉ាំបានក្នុងពេលតែមួយថែមទៀតពិសេសតិចអី។

ហាង ម៉ូកៈថៈកៅលី២រសជាតិ
ហាង ម៉ូកៈថៈកៅលី២រសជាតិ
ហាង ម៉ូកៈថៈកៅលី២រសជាតិ

ហាង ម៉ូកៈថៈកៅលី២រសជាតិ គឺមានទឹកស៊ុបដ៏មានរសជាតិដែលមានលក្ខណៈខុសពីស៊ុបដ៏ទៃដោយ ចុងភៅជំនាញប្រចាំហាងបានចម្រាញ់ចេញពីបន្លែធម្មជាតិ និងឆ្អឹងស៊ុបដោយស្ងោររំងាស់តាមម៉ោងកំណត់យ៉ាងត្រឹមត្រូវហើយមិនប្រើប៊ីចេង ដែលធ្វើអោយមានរសជាតិឆ្ងាញ់ពិសេស និងទឹកស៊ុបមានពណ៌លឿងដែលឃើញហើយមានអារម្មណ៍ថាចង់ញ៉ាំតែម្ដង។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺទឹកជ្រលក់ប្រចាំហាងគឺមានរសជាតិជូ ហិរ និងផ្អែម ដែលត្រូវជាតិខ្លាំងនៅពេលដែលជ្រលក់ជាមួយសាច់អាំង ហើយបន្ថែមពីនេះក៏មានទឹកជ្រលក់តៅហ៊ូផងដែរ។ ចំពោះប្រភេទសាច់នៅទីនេះក៏មានយ៉ាងច្រើនសម្បូរបែបផងដែរ ដែលគ្រប់គ្នាអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។

ហាង ម៉ូកៈថៈកៅលី២រសជាតិ
ហាង ម៉ូកៈថៈកៅលី២រសជាតិ

អ្វីដែលកាន់តែពិសេសថែមទៀតនោះ នៅពេលដែលលោកអ្នកមកញ៉ាំនៅហាង ម៉ូកៈថៈកៅលី២រសជាតិ លោកអ្នកមិនត្រឹមតែទទួលបានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ គឺលោកអ្នក៏បានចូលរួមឧបត្ថម្ភ៥%ដល់មន្ទីពេទ្យគន្ធបុប្ផាផងដែរ៕

ហាង ម៉ូកៈថៈកៅលី២រសជាតិ
ហាង ម៉ូកៈថៈកៅលី២រសជាតិ
ហាង ម៉ូកៈថៈកៅលី២រសជាតិ
ហាង ម៉ូកៈថៈកៅលី២រសជាតិ
ហាង ម៉ូកៈថៈកៅលី២រសជាតិ
ហាង ម៉ូកៈថៈកៅលី២រសជាតិ

ហាង ម៉ូកៈថៈកៅលី២រសជាតិ
លេខទូរសព្ទ៖ 077 877 986
ទីតាំង៖ ក្បែរសារមន្ទីជាតិ ក្រោយវត្តឧណ្ណាឡោម ទល់មុខអង្គការមិត្តសម្លាញ់

វីដេអូ៖