អ្នកចូលចិត្តញ៉ាំហិរបានស្គាល់ហាង Kinme ហើយធានាថាពេញចិត្តស្ដូកហ្មងជាមួយរសជាតិហិរ ហិរបះសក់ឆ្ងាញ់សាហាវទាំងអាំង និងស្រុះ បានញ៉ាំហើយធានាថាស្រក់ញើសតក់ៗហ្មង?។ លឺបែបនេះហើយមិនបបួលគ្នាមកសាកម៉េចបាន អ្នកដែលចូលចិត្តញ៉ាំហិរៗគ្នាយើង។



តោះអ្នកដែលចង់មកសាកភ្លក្សម្ហូបនៅទីនេះចាំAdmin ខ្សឹបប្រាប់អោយដឹងថាមានម្ហូបអីពិសេសខ្លះដែលគ្រប់គ្នាមិនគួររំលងនោះគឺងាវស្រុះ ដែលជាមុខម្ហូបពិសេសជាងគេដោយសារតែងាវនៅទីនេះគឺធំៗល្អ និងស្រុះភ្លាមៗហើយបករួចជាស្រេចសម្រាប់អតិថិជន។ ជាពិសេសរសជាតិគឺឆ្ងាញ់សាហាវនៅពេលបានជ្រលក់ជាមួយទឹកជ្រលក់ហិរប្រចាំហាង និងក្រៅពីមុខម្ហូបពិសេសមួយនេះលោកអ្នកក៏មិនអាចរំលងបានមានដូចជា ខ្យងសណ្ដែកដីអាំង មឹកអាំង ព្រុយត្រីសាលម៉ុនអាំង សាច់គោអាំង និងប្រហិតអាំងជាច្រើនមុខដែលគ្រប់គ្នាអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។



សុទ្ធតែជាមុខម្ហូបឆ្ងាញ់ៗបែបនេះមិនបបួលគ្នាមកញ៉ាំម៉េចបាន ហើយត្រៀមខ្លួនឆ្ងាញ់មាត់ស្រក់ញើសអោយហើយទៅណា ដឹងតែញាក់សាច់ហ្មង។ សម្រាប់ទីតាំងហាង Kinme គឺស្ថិតនៅលើវិថីត្រសក់ផ្អែម(៦៣) កែងផ្លូវ២០០(ផែនទី៖ចុចទីនេះ)៕







ហាង Kinme
លេខទូរសព្ទ៖ 092 65 65 15
ទីតាំង៖ ស្ថិតនៅលើវិថីត្រសក់ផ្អែម(៦៣) កែងផ្លូវ២០០
ផែនទី៖ ចុចទីនេះ
វីដេអូ៖