ហាង មីឆា ល្បីមួយកន្លែងនៅទួលទំពូង លក់ជាង១៦ឆ្នាំហើយ ម៉ូយវិញរាប់ភ្លេច ក៏ព្រោះតែរសជាតិ និងតម្លៃ

ហាង មីឆាស្នាដៃល្អ

0
2123

និយាយទៅភាគច្រើនអ្នកឧស្សាហ៍ទៅញ៊ាំអីនៅម្តុំទួលទំពូង ស្គាល់ច្បាស់តែម្តង ហាង មីឆាស្នាដៃល្អ ព្រោះមីឆាមួយកន្លែងនេះបើកលក់ជាង១៦ឆ្នាំមកហើយ បើរាប់ពីម៉ូយៗដែលទៅញ៊ាំវិញ តាំងពីអ្នកខ្លះមិនទាន់មានគ្រួសារ នៅកំលោះ ក្រមុំ រហូតដល់មានគ្រួសារ ឥឡូវមានកូនហើយក៏នៅទៅញ៊ាំដែរ។

ហាង មីឆាស្នាដៃល្អ
ហាង មីឆាស្នាដៃល្អ
ហាង មីឆាស្នាដៃល្អ

ហាង មីឆាស្នាដៃល្អ បើកលក់ ១៦ឆ្នាំ មកហើយ មកដល់ពេលបច្ចុប្បន្ននេះ ហើយការនិយមចូលចិត្តស្នាដៃរសជាតិ មីឆា លតឆា បាយឆា របស់ហាងគាត់ ពីសំណាក់អតិថិជន មិនថានៅជិត ឬឆ្ងាយ នៅតែមានជាបន្តបន្ទាប់មិនតិចអ្នកនោះទេ ទាំងនេះ គឺមកពីរសជាតិ ស្នាដៃចម្អិនរបស់គាត់ផ្ទាល់ រួមជាមួយតម្លៃសមរម្យ ដែលតម្លៃវិញ ចាប់ពី ៤០០០៛ ឡើងទៅ អាស្រ័យលើការកុម្មង់ របស់បងប្អូន។

ហាង មីឆាស្នាដៃល្អ
ហាង មីឆាស្នាដៃល្អ
ហាង មីឆាស្នាដៃល្អ

មកដល់ថ្ងៃចុងសប្តាហ៍ហើយ គួរណាត់គ្នាមកសាកម្តង ហើយមិនឆ្ងាយនោះទេ នៅម្តុំទួលទំពូងស្រាប់ ដូចដឹងចឹង ទួលទំពូងសម្បូរម្ហូបញ៊ាំណាស់ ចឹងដើរសាកកន្លែងល្បីៗ គេនិយមទៅចូលចិត្តទៅញ៊ាំ​ ចង់ដឹងរសជាតិម៉េចដែរ មកហាង មីឆាស្នាដៃល្អ មកដឹងហើយ ។

ហាង មីឆាស្នាដៃល្អ
ហាង មីឆាស្នាដៃល្អ
ហាង មីឆាស្នាដៃល្អ
ហាង មីឆាស្នាដៃល្អ
ហាង មីឆាស្នាដៃល្អ

ហាង មីឆាស្នាដៃល្អ
ទីតាំង៖ ផ្លូវ 454 ជិតផ្សារបឹងត្របែក BKK
លេខទូរសព្ទ៖ 070​​ 74 79 10

វីដេអូ