ធ្លាប់បានញ៉ាំនៅសម្លកកូរកណ្តៀង​ ឬសម្លកកូរប្រូង​ ប្រចាំខេត្តស្វាយរៀង លឺល្បីថាឆ្ងាញ់ប្លែក ​តោះសាកធ្វើញ៉ាំទាំងអស់គ្នា?

សម្លកកូរកណ្តៀង

0
2389

សម្រាប់បងប្អូនអ្នកខេត្តស្វាយរៀងផ្ទាល់តែម្តងប្រាកដជាបានស្គាល់ហេីយ​ សម្លកកូរកណ្តៀង​ ឬសម្លកកូរប្រូង​ តែបងប្អូនមួយចំនួ​នមិនទាន់ស្គាល់ទេ​ ដោយឡែកថ្ងៃនេះ​ សូមណែនាំបងប្អូនអោយបានដឹងអំពីវិធី​ ស្លសម្លសម្លកកូរកណ្តៀង​ ឬសម្លកកូរប្រូង​

⏹ គ្រឿងផ្សំ៖

  • បេះស្លឹកកណ្តៀងក្រោមៗ​ រួចលាងសម្អាតអោយស្រស់ទឹកបន្ទាប់មកយកវាមកកាត់ជាកង់ៗ​ រួចយកទៅបុកតិចៗកុំអោយម៉ដ្ឋពេក​ បន្ទាប់មកយកច្របាច់លាងទឹក​ ៤​ទៅ៥ទឹក​ ពូតទឹកចេញអោយអស់​ កុំអោយល្វីងខ្លាំង
  • ប្រភេទសាច់យកមកស្ល​ អាចដាក់សាច់មាន់​ សាច់ជ្រូកបីជាន់​ ត្រីអណ្តែង​ កង្កែប-ល-
  • គ្រឿងមានដូចជា​ អង្ករលីញ​ និងស្លឹកគ្រៃ​បុកជាមួយគ្នា​ កុំម៉ដ្ឋពេក
  • ប្រហុក​ ចិញ្រ្ចាំអោយម៉ដ្ឋ​ កាពារមានឆ្អឹង​ អាចដាក់ច្រេីនឬតិចតាមចំណង់ចំណូលចិត្ត

⏹ របៀបស្លរ៖

  • ចាក់ប្រេងឆាចូលក្នុងឆ្នាំង​ រួចដាក់អំបិលបន្តិច​ ប៊ីចេងបន្តិច​ បន្ទាប់មកដាក់សាច់ដែលបានត្រៀមទុក​ រួចត្រលប់២​ ទៅ​៣​ត្រឡប់​ រួចដាក់អង្ករលីងចូល​ល្មម ឆាអោយឈ្ងុយ​ រួចដាក់ប្រហុកចូល​ កូរអោយពុះ​ បន្ថែម​ អំបិល​ ស្ក​ ប៊ីចេង​ ដាក់អោយចូលជាតិ​ (សម្រាប់អ្នកស្លរជាមួយត្រី​ កុំភ្លេចដួសត្រីទុក​ ជៀសវាង កុំអោយបែកសាច់ត្រី)
  • បន្ទាប់មកទៀតដាក់​ កណ្តៀងចូល​ កូអោយសប់​ និងដេីម្បីទន់បន្លែ​ រួចហេីយដាក់អង្ករលីងចូល​ កូអោយសប់ទៀត​ ដាក់ទឹកចូលបន្តិច​ ទុកអោយពុះរួចភ្លក់​ ដាក់បន្ថែមគ្រឿងទេសផ្សេងៗ​ តាមចំណង់ចំណូលចិត្ត៕​