សម្រាប់បងប្អូនអ្នកខេត្តស្វាយរៀងផ្ទាល់តែម្តងប្រាកដជាបានស្គាល់ហេីយ សម្លកកូរកណ្តៀង ឬសម្លកកូរប្រូង តែបងប្អូនមួយចំនួនមិនទាន់ស្គាល់ទេ ដោយឡែកថ្ងៃនេះ សូមណែនាំបងប្អូនអោយបានដឹងអំពីវិធី ស្លសម្លសម្លកកូរកណ្តៀង ឬសម្លកកូរប្រូង
⏹ គ្រឿងផ្សំ៖
- បេះស្លឹកកណ្តៀងក្រោមៗ រួចលាងសម្អាតអោយស្រស់ទឹកបន្ទាប់មកយកវាមកកាត់ជាកង់ៗ រួចយកទៅបុកតិចៗកុំអោយម៉ដ្ឋពេក បន្ទាប់មកយកច្របាច់លាងទឹក ៤ទៅ៥ទឹក ពូតទឹកចេញអោយអស់ កុំអោយល្វីងខ្លាំង
- ប្រភេទសាច់យកមកស្ល អាចដាក់សាច់មាន់ សាច់ជ្រូកបីជាន់ ត្រីអណ្តែង កង្កែប-ល-
- គ្រឿងមានដូចជា អង្ករលីញ និងស្លឹកគ្រៃបុកជាមួយគ្នា កុំម៉ដ្ឋពេក
- ប្រហុក ចិញ្រ្ចាំអោយម៉ដ្ឋ កាពារមានឆ្អឹង អាចដាក់ច្រេីនឬតិចតាមចំណង់ចំណូលចិត្ត
⏹ របៀបស្លរ៖
- ចាក់ប្រេងឆាចូលក្នុងឆ្នាំង រួចដាក់អំបិលបន្តិច ប៊ីចេងបន្តិច បន្ទាប់មកដាក់សាច់ដែលបានត្រៀមទុក រួចត្រលប់២ ទៅ៣ត្រឡប់ រួចដាក់អង្ករលីងចូលល្មម ឆាអោយឈ្ងុយ រួចដាក់ប្រហុកចូល កូរអោយពុះ បន្ថែម អំបិល ស្ក ប៊ីចេង ដាក់អោយចូលជាតិ (សម្រាប់អ្នកស្លរជាមួយត្រី កុំភ្លេចដួសត្រីទុក ជៀសវាង កុំអោយបែកសាច់ត្រី)
- បន្ទាប់មកទៀតដាក់ កណ្តៀងចូល កូអោយសប់ និងដេីម្បីទន់បន្លែ រួចហេីយដាក់អង្ករលីងចូល កូអោយសប់ទៀត ដាក់ទឹកចូលបន្តិច ទុកអោយពុះរួចភ្លក់ ដាក់បន្ថែមគ្រឿងទេសផ្សេងៗ តាមចំណង់ចំណូលចិត្ត៕