ទឹកត្រឡាច តាមពិតស្រួលធ្វើចឹងសោះ តោះធ្វើញ៉ាំទាំងអស់គ្នាព្រោះថាទឹកត្រឡាច ធ្វើអោយត្រជាក់ក្នុងល្អសម្រាប់សុខភាព

របៀបធ្វើទឹកត្រលាច

0
3356

ប្លែក​ទៀត​ហើយ​! គឺ​ថា​មុខ​ម្ហូប​ បង្អែម​ ប្លែក​ៗ​រាល់​ថ្ងៃ​ ប្រាកដ​ជា​ចេះ​ធ្វើ​ច្រើន​ហើយ​ត្រូវ​អត់​ តាំង​ពី​ចូល​ដល់​សម័យ​កូវីដ​មក​។​ មាន​ទៅ​ខាត​អី​ ចេះ​ច្រើន​អញ្ចឹង​ល្អ​ណាស់ ថ្ងៃ​ក្រោយ​ចង់​ញ៉ាំ​ធ្វើ​ខ្លួន​ឯង​ មិន​ពិបាក​ទៅ​ទិញ​គេ​។​ ឥឡូវ​ថ្ងៃ​នេះ​មក​រៀន​ធ្វើ​ទឹក​ត្រឡាចវិញ​ម្តង​ ព្រោះថាល្អណាស់ចំពោះសុខភាពផឹក​ទៅធ្វើអោយ​ត្រជាក់​ក្នុងរាងកាយ​ ដែលត្រូវ​ជា​មួយ​អាកាស​ធាតុ​ក្តៅ​ដូចរាល់ថ្ងៃនេះ។​

គ្រឿង​ផ្សំ​៖

  • ត្រឡាច​ចាស់​ ២ ទៅ ៣ ផ្លែ
  • ស្លឹក​តយ​ ៣ ទៅ ៤ សន្លឹក
  • ស្ករ​ស​ (ប្រើ​តាម​បរិមាណ​ទឹក)
  • អំបិល​ កន្លះ​ស្លាប​ព្រា​កាហ្វេ

វិធី​ធ្វើ​៖​

១. កាត់​ត្រឡាច​ជា​កង់​ធំ​ៗ (មិន​ចាំ​បាច់​ចិត​សំបក) រួច​លាង​ទឹក​ឲ្យ​ស្អាត

២. បន្ទាប់​មក​ត្រូវ​យក​ទៅ​អាំង​ឲ្យ​ឡើង​ពណ៌​ក្រហម​បន្តិច​

៣. ដាក់​ស្លឹក​តយ​ ដាំ​ជា​មួយ​ទឹក​ឲ្យ​ពុះ​រហូត​ចេញ​ជាតិ​ឈ្ងុយ​ សឹម​ដាក់​ត្រឡាច​ចូល​ រម្ងាស់​ប្រហែល​ ១០ ទៅ​ ២០ នាទី​ ចាំ​ស្រង់​ត្រឡាច​ចេញ​ រួច​ដាក់​ស្ករ​ចូល​តាម​ចំណូល​ចិត្ត​ និង​ដាក់​អំបិល​ចូល​ជា​ការ​ស្រេច​។​ ពេល​ត្រជាក់​អាច​ញ៉ាំ​បាន​ហើយ​ ឬ​អាច​ច្រក​ដាក់​ដប​ យក​ទៅ​ក្លាសេ​ ឬ​អាច​ដាក់​ទឹក​កក​ចូល​ញ៉ាំ​តែ​ម្តង​កាន់​តែ​ឆ្ងាញ់​៕