គុជទន់ តែឈ្ងុយ លំដាប់អន្តរជាតិពីបងខ្លាTiger Sugar PPC បានក្រេបចូលក្នុងមាត់ហើយ ស្រស់ស្រាយ

Tiger Sugar PPC

0
7845

ពេលនេះបងខ្លាTiger Sugar បានមកដល់ប្លុក សកលវិទ្យាល័យបៀលប្រាយហើយ បែបនេះរាល់អតិថិជនដែលនៅប្លុកនេះកាន់តែងាយស្រួលតែម្ដងជាមួយការកម្ម៉ង់ភេសជ្ជៈរសជាតិប្រណិតៗ ពីTiger Sugar PPC ដែលមានគុជទន់ តែឈ្ងុយ ពេលបានក្រេបចូលក្នុងមាត់ហើយស្រស់ស្រាយក្ដីសុខពេញទំហឹង។

Tiger Sugar PPC
Tiger Sugar PPC
Tiger Sugar PPC

Tiger Sugar ជាហាងតែគុជតំបូងគេនៅតៃវ៉ាន់ ដែលបង្កើតរូបមន្តតែគុជ រួមបញ្ចូលគ្នា រវាងតែប្រណិត ជាមួយទឹកដោះគោស្រស់ ស្ករត្នោតពិសេស​ និង cream mousse បង្កើតបានជាភេសជ្ជៈមួយកែវដែលមានសម្បុរឆ្នូតៗដូចសត្វខ្លា ហើយផ្តល់នូវរសជាតិឆ្ងាញ់ថែមទៀតផង។ បែបនេះសម្រាប់គ្រប់គ្នាដែលចូលចិត្តញ៉ាំតែគុជ ចង់ញ៉ាំតែគុជដែលមានរសជាតិឆ្ងាញ់ គុជទន់ តែឈ្ងុយៗ មិនធ្វើទុកយូរ គ្រឿងផ្សំស្រស់ៗមានក្លិនឈ្ងុយឈ្ងប់ ណាត់គ្នាមកTiger Sugar PPC មកណាដែលមានទីតាំងនៅលើផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខាងមុខសកលវិទ្យាល័យបៀលប្រាយ។

Tiger Sugar PPC
Tiger Sugar PPC
Tiger Sugar PPC

ក្រៅពីរសជាតិ ស្ថិតក្នុងបរិយាកាសក្នុងហាងវិញ គឺផ្តល់ទីតាំងធំទូលាយ មានការតុបតែងលម្អក្នុងហាងយ៉ាងស្រស់ស្អាត សក្តិសមសម្រាប់មិត្តៗយុវវ័យ ហើយពេលនេះគ្រប់គ្នាអាចធ្វើការកម្ម៉ង់បានតាមរយៈ Delivery App ទោះបីមិនបានមកហាងផ្ទាល់ក៏ដោយ។ តោះត្រៀមខ្លួនទទួលយករសជាតិថ្មី តែគុជលំដាប់អន្តរជាតិ Tiger Sugar PPC

Tiger Sugar PPC
Tiger Sugar PPC
Tiger Sugar PPC

Tiger Sugar PPC
លេខទូរសព្ទ៖ 081 722 733
ទីតាំង៖ ស្ថិតលើផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខាងមុខសកលវិទ្យាល័យបៀលប្រាយ

វិដេអូ៖