អ្នកប្លុកសាលាព្រះស៊ីសុវត្ថិ អ្នកណាមិនស្គាល់ អ្នកណាមិនល្បី នំបញ្ចុកដុះផ្សិត ព្រោះថាមុខម្ហូបមួយមុខនេះល្បីខ្លាំងសឹងអី និងមានការគាំទ្រខ្លាំងរយៈពេល ៦ឆ្នាំមកហើយ។ បច្ចុប្បន្នហាង នំបញ្ចុកដុះផ្សិត ពង្រីកខ្លួនបាន ៣សាខាដែលអាចអោយគ្រប់គ្នាទៅញ៉ាំបានក្នុងនោះមានសាខាព្រះស៊ីសុវត្ថិ សាខាផ្សារចាស់ និងសាខាស្ទឹងមានជ័យ។



សម្រាប់អ្នកដែលមិនទាន់បានមកញ៉ាំចាំ Admin ខ្សឹបប្រាប់ឲ្យដឹងពីចំណុចពិសេសតិចចុះ ហាង នំបញ្ចុកដុះផ្សិត មិនមែនមានតែនំបញ្ចុកដុះផ្សិតទេណា គឺថាមានរហូតទៅដល់៨មុខឯណោះ នំបញ្ចុកដុះផ្សិត នំបញ្ចុកដុះផ្សិតប្រហិតយក្ស មីដុះផ្សិត មីសួរដុះផ្សិត គុយទាវដុះផ្សិត បបរលត បបរនុយ និងបបរបាញ់កាញ់។ អ្វីដែលកាន់តែពិសេសនោះ គឺមានទឹកជ្រលក់ទឹកកាពិដ៏ពិសេសប្រចាំហាងដោយក្នុងមួយចាន គ្រប់គ្នាអាចលាយបានដោយប្រើទឹកកាពិមួយស្លាបព្រា អំពិលទុំ២ស្លាបព្រា ស្ករ៦ស្លាបព្រាតូច និងច្របាច់ក្រូចឆ្មារ ដាក់ម្ទេសតាមចំណូលចិត្ត។ រីឯអ្នកមិនចូលចិត្តញ៉ាំកាពិ ក៏អាចញ៉ាំជាមួយទឹកត្រីធម្មតាបានដោយគ្រាន់តែដាក់ស្ករ ម្ទេស និងច្របាច់ក្រូចឆ្មារជាធម្មតា។


ម៉ោះៗ បបួលគ្នាមកម៉ូយចាស់ម៉ូយថ្មី និងអ្នកដែលចង់មកសាកភ្លក្ស ដាក់មួយចានដឹងតែតឹងពោះម៉ឺងហ្មង ជាពិសេសជាមួយតម្លៃសមរម្យ។ លោកអ្នកអាចធ្វើការកុម្ម៉ង់បានតាមរយៈ App ដឹកជញ្ជូន Foodpanda, WOWNOW និង nham24 យកទៅញ៉ាំបានយ៉ាងរីករាយ៕



នំបញ្ចុកដុះផ្សិត – Khmer Fungus Noodle
លេខទូរសព្ទ៖ 011 90 11 52 / 015 90 11 52
ទីតាំង៖ សាខាស៊ីសុវត្ថិ ផ្ទះលេខ16, ផ្លូវ 200, ចូលតាមកាច់ជ្រុងធនាគារស្ថាបនា ភីអិលសុី
លេខទូរសព្ទ៖ 012 92 28 92 / 012 86 55 43
ទីតាំង៖ សាខាផ្សារចាស់ ស្ថិតលើផ្លូវលេខ 110 ចូលតាមកាច់ជ្រុង River House
ទីតាំង៖ សាខាស្ទឹងមានជ័យ ផ្ទះលេខ61 ផ្លូវលំ ក្រោយក្រុមហ៊ុនហុងដា ហួសផ្សារស្ទឹងមានជ័យថ្មីបន្តិច
វីដេអូ៖