ធ្លាប់តែញ៉ាំស៊ុបស៊ីឈ័ន ពីមុនមែនអត់? ពេលនេះពិតជាប្លែកជាមួយមីនុយថ្មីពីហាង Kinme គឺបន្លែដុតស៊ីឈ័នសាច់ជ្រូកចិញ្ច្រាំ ប្លែកក្លិនឈ្ងុយរសជាតិពិសេសញ៉ាំជក់មាត់ខ្លាំងហ្មង។ សម្រាប់អ្នកដែលចូលចិត្តញ៉ាំស៊ុបស៊ីឈ័ន ពីមុនមកគួរតែមកសាកហើយជាពិសេសក៏មានមីនុយថ្មីមួយទៀតផងដែរគឺសាច់អាំង រសជាតិក៏ពិសេសមិនធម្មតា។



ចំពោះលក្ខណៈពិសេស បន្លែដុតស៊ីឈ័នសាច់ជ្រូកចិញ្ច្រាំ គ្រប់គ្នាគួរតែមកសាកក៏ដោយសារតែមានរហូតដល់ទៅ ៦មុខឯណោះសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើស ហើយសម្រាប់ទឹកស៊ុបដែលចុងភៅយកមកដុតជាមួយបន្លែគឺត្រូវបានស្ងោររំងាស់ត្រឹមត្រូវតាមម៉ោងកំណត់ ជាមួយសាច់ជ្រូកចិញ្ច្រាំ និងគ្រឿងផ្សំប្រចាំហាងដែលធ្វើអោយមានរសជាតិពិសេសប្លែកមាត់ញ៉ាំហើយចង់ញ៉ាំទៀត។ រីឯសាច់អាំងក៏ពិសេសមិនធម្មតាជាមួយនឹងសាច់ជៀម និងសាច់ពពែដែលជាមីនុយថ្មីគឺមានរសជាតិឈ្ងុយឆ្ងាញ់ និងមិនមានក្លិនឆ្អេះ។



លោកម៉ូយកញ្ញាម៉ូយ Kinme ណាត់គ្នាមកសាកភ្លក្សមកជាមួយមីនុយថ្មីទាំងពីរនេះ ដឹងតែមិនខកបំណងហ្មងទាំងរសជាតិ ទាំងតម្លៃ។ អ្វីដែលកាន់តែពិសេស គឺទទួលបានរសជាតិប្លែកមាត់ដែរគ្រប់គ្នាមិនធ្លាប់បានញ៉ាំពីមុនមក៕



ហាង Kinme
លេខទូរសព្ទ៖ 098 23 33 68
ទីតាំង៖ ស្ថិតនៅលើវិថីត្រសក់ផ្អែម(៦៣) កែងផ្លូវ២០០
ផែនទី៖ ចុចទីនេះ
(ចាប់បើកពីម៉ោង២ថ្ងៃ ដល់ម៉ោង ១០យប់)
វីដេអូ៖