លោកអ្នកកំពុងតែស្វែងរក កាហ្វេ ដែលមានរសជាតិប្រណិត ក្លិនឈ្ងុយ ស្តង់ដាអន្តរជាតិ គុណភាពខ្ពស់មែនទេ? សូមអញ្ជើញមកកាន់ ដឹ កូហ្វី ក្លិប ជាហាងកាហ្វេដែលមានម៉ាក់ល្បីមកពីប្រទេសអូស្ត្រាលី ដើម្បីទទួលបាននូវអ្វីទាំងអស់នេះយ៉ាងពិសេស ហើយបន្ថែមពីនេះក៏មានជាមួយនូវការបម្រើជូនអាហារទាំងបីពេលថែមទៀត ក្នុងនោះមានទាំងមុខម្ហូបបែបអាស៊ី និងមុខម្ហូបបែបអ៉ឺរ៉ុបជាច្រើនមុខសម្រាប់លោកអ្នកជ្រើសរើស។



នៅពេលបានឈានជើងចូលដល់ ដឹ កូហ្វី ក្លិប គ្រប់គ្នាច្បាស់ជាទទួលបាននូវអារម្មណ៍ប្លែកពិសេសជាមួយរូបរាងថ្មី ដែលមានពណ៌ ផលិតផល និងការបម្រើសេវាកម្មមានលក្ខណៈប្លែកជាងមុនដែលពុំធ្លាប់មានកន្លងមក។ ហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះ ចំពោះមុខម្ហូបទាំងបីពេលនៅទីនេះគឺត្រូវបានចម្អិនដោយចុងភៅជំនាញៗ និងបានប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ រួមទាំងការចម្អិនដោយការយកចិត្តទុកដាក់ខ្ពស់ទាំងអនាម័យ និងរសជាតិ។



បែបនេះកុំភ្លេចណាចង់ទទួលទានកាហ្វេ ដែលមានរសជាតិប្រណិត ក្លិនឈ្ងុយ ស្តង់ដាអន្តរជាតិ គុណភាពខ្ពស់ ព្រមទាំងមុខម្ហូបបែបអាស៊ី និងមុខម្ហូបបែបអ៉ឺរ៉ុបល្បីៗច្រើនមុខច្រើនជម្រើស អញ្ជើញមកកាន់ ដឹ កូហ្វី ក្លិប ធានាថាពិតជាមិនខកបំណង។ ដឹ កូហ្វី ក្លិប មានទីតាំងស្ថិតនៅក្នុងផ្សារទំនើបអ៉ីអនម៉លភ្នំពេញ ជាន់ផ្ទាល់ដីក្បែរហាងលក់សម្ភារៈកីឡា Decathlon ចម្ងាយពីទីតាំងចាស់ ៤០ម៉ែត្រ។ បន្ថែមពីនេះលោកអ្នកក៏អាចធ្វើការខលកម្ម៉ង់ទុកជាមុនបានផងដែរទាំងមុខម្ហូប និងភេសជ្ជៈដោយគ្រាន់តែខលមកកាន់លេខ 010 72 04 04 ៕






ហាង ដឹ កូហ្វី ក្លិប
លេខទូរសព្ទ៖ 010 72 04 04
ទីតាំង៖ ស្ថិតនៅក្នុងផ្សារទំនើបអ៉ីអនម៉លភ្នំពេញ ជាន់ផ្ទាល់ដីក្បែរហាងលក់សម្ភារៈកីឡា Decathlon
វិដេអូ៖