ប៉ុន្មានប្រកួតចុងក្រោយនេះ យើងតែងសង្កេតឃើញថា បាល់ប៉េណាល់ទីតែងតែជាអ្នកកាត់សេចក្ដីអោយក្រុមណាមួយឈ្នះការប្រកួត ជាក់ស្តែងកាលពីជំនួបរវាង ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់បានយកឈ្នះជម្រើសជាតិប៉ូឡូញដោយការទាត់បាល់ប៉េណាល់ទី ហើយយប់មិញនេះ អាល្លឺម៉ង់យកឈ្នះអ៊ីតាលី ក៏ដោយសារបាល់ប៉េណាល់ទី ជាអ្នកកាត់សេចក្តីអោយក្រុមជំរើសជាតិ អាល្លឺម៉ង់ឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្មវិធីអឺរ៉ូ២០១៦ ផងដែរ។
៤៥នាទីដំបូងក្នុងតង់ទី១ ក្រុមទាំង២ មិនអាចរកគ្រាប់បាល់បានដូចគ្នា ឈានដល់តង់ទី២ នាទី៦៥ អាល្លឺម៉ង់រកបាន១គ្រាប់ដោយខ្សែបម្រើ Mesut Oezil ហើយដល់នាទី ៧៨ អ៊ីតាលីតាមស្មើបានវិញដោយការទាត់បាល់ពិន័យ១១ម៉ែត្ររបស់ខ្សែការពារ Leonardo Bonucci ។
ក្រោយមកក្រុមទាំង២ប្រកួតសម្រុករៀងៗខ្លួនតែនៅមិនអាចរកគ្រាប់បាន ចប់ការប្រកួតទាំង៩០នាទីលទ្ធផលស្មើគ្នា ១-១ បន្តវគ្គថែមម៉ោង១៥នាទី ២ដងក៏លទ្ធផលនៅតែលទ្ធផល ១-១។ ដើម្បីរកអ្នកឈ្នះឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ការទាត់បាល់ប៉េណាល់ទីកាត់ជាអ្នកសេចក្ដីដ៏តានតឹងនេះ ដោយលទ្ធផល អ៊ីតាលីចាញ់អាល្លឺម៉ង់ ៦ ទល់៥ ត្រូវហាលអាវត្រឹមវគ្គនេះ៕
ប្រភពរូបភាព៖ http://www.mirror.co.uk