បាល់​ប៉េណាល់ទី កាត់សេចក្តីឲ្យ អាល្លឺម៉ង់​ឈ្នះ​អ៊ីតាលី​ ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ

Germany vs Italy

0
5824
Germany-v-Italy

ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ យើង​តែង​សង្កេត​ឃើញ​ថា បាល់​ប៉េ​ណា​ល់​ទី​តែងតែ​ជា​អ្នក​កាត់សេចក្ដី​អោយ​ក្រុម​ណាមួយ​ឈ្នះ​ការ​ប្រកួត ជាក់ស្តែង​កាលពី​ជំនួប​រវាង​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​បាន​យកឈ្នះ​ជម្រើសជាតិ​ប៉ូ​ឡូញ​ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី ហើយ​យប់មិញ​នេះ​ ​អា​ល្លឺ​ម៉​ង់​យកឈ្នះ​អ៊ី​តា​លី ក៏​ដោយសារ​បាល់​ប៉េ​ណា​ល់​ទី ជា​អ្នក​កាត់សេចក្តី​អោយ​ក្រុម​ជំរើសជាតិ​ ​អា​ល្លឺ​ម៉​ង់​ឈាន​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្មវិធី​អឺ​រ៉ូ​២០១៦ ផង​ដែរ​។

Germany-v-Italy Germany-v-Italy

៤៥​នាទី​ដំបូង​ក្នុង​តង់​ទី​១ ក្រុម​ទាំង​២ មិន​អាច​រក​គ្រាប់​បាល់​បាន​ដូច​គ្នា ឈាន​ដល់​តង់​ទី​២ នាទី​៦៥ អា​ល្លឺ​ម៉​ង់​រកបាន​១​គ្រាប់​ដោយ​ខ្សែបម្រើ Mesut Oezil ហើយ​ដល់​នាទី ៧៨ អ៊ី​តា​លី​តាម​ស្មើ​បាន​វិញ​ដោយ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​របស់​ខ្សែការពារ Leonardo Bonucci ។

Germany-v-Italy Germany-v-Italy Germany-v-Italy Germany-v-Italy Germany-v-Italy Germany-v-Italy

ក្រោយមក​ក្រុម​ទាំង​២​ប្រកួត​សម្រុក​រៀង​ៗ​ខ្លួន​តែ​នៅ​មិន​អាច​រក​គ្រាប់​បាន ចប់​ការ​ប្រកួត​ទាំង​៩០​នាទី​លទ្ធផល​ស្មើគ្នា ១-១ បន្ត​វគ្គ​ថែម​ម៉ោង​១៥​នាទី ២​ដង​ក៏​លទ្ធផល​នៅ​តែ​លទ្ធផល ១-១​។ ដើម្បី​រក​អ្នក​ឈ្នះ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់​ជា​អ្នក​សេចក្ដី​ដ៏​តានតឹង​នេះ ដោយ​លទ្ធផល អ៊ី​តា​លី​ចាញ់​អា​ល្លឺ​ម៉​ង់ ៦ ទល់​៥ ត្រូវ​ហាលអាវ​ត្រឹម​វគ្គ​នេះ​៕

ប្រភពរូបភាព៖ http://www.mirror.co.uk