មីឆាលើអាកាស ល្បីថារសជាតិឆ្ងាញ់តម្លៃសមរម្យដែរគ្រប់គ្នាមិនមកសាកមិនបាន?

ហាង ដាវីមីឆាពិសេសលើអាកាស

0
24089

កុំទាន់ទៅកក់សំបុត្រយន្តហោះអី ចង់ញ៉ាំមីឆាលើអាកាសមិនបាច់ហោះហើទៅណាឆ្ងាយទេ ជិះតែម៉ូតូមកក្រោយវត្តទួលទំពូងឃើញហើយ ហាហាសនិយាយលេងតិចហើយ តាមពិតទៅមីឆាលើអាកាសនេះគ្រាន់តែជាឈ្មោះហាងដែលមហាម៉ូយគាត់ដាក់អោយប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីលក់វិញ លក់ដាច់ខ្លាំងមែន មួយថ្ងៃៗលក់មីអស់រាប់គីឡូ មានភ្ញៀវមកញ៉ាំពេញៗតុ លក់ដាច់តាំងពីព្រឹកដល់យប់។

ហាង ដាវីមីឆាពិសេសលើអាកាស
ហាង ដាវីមីឆាពិសេសលើអាកាស
ហាង ដាវីមីឆាពិសេសលើអាកាស

ស្តាប់ដំបូងរៀងប្លែកបន្តិចមែន លឺថាមីឆាលើអាកាស តែបើដឹងរឿងពិតវិញនេះគ្រាន់ជាឈ្មោះហាងមីឆាមួយកន្លែងដែលកំពូលម៉ូយគាត់ដាក់អោយប៉ុណ្ណោះ ដោយសារតែហាងគាត់ប្តូរកន្លែងញឹកពេកចង់ញ៉ាំម្តងៗរកឡើងវង្វេង ទាល់តែដាក់ឈ្មោះអោយចឹងទៅឥឡូវជាប់ទាំងឈ្មោះ ជាប់ទាំងកន្លែងលក់ គឺនៅក្រោយវត្តទួលទំពូងនេះឯង ហើយបើនិយាយពីការលក់វិញដាច់ខ្លាំងហ្មង មួយថ្ងៃគាត់លក់អស់រាប់រយចានអីណោះ សុំរៀបរាប់ត្រួសៗសិនណា មីសរសៃធំ ៦០គីឡូ មីកញ្ចប់៥កេះ លត៣៥គីឡូ ពងទា៦០០គ្រាប់ ប៉ាតេ៣០គីឡូ សាកគិតលេងៗមើលប៉ុណ្ណឹងហើយមិនដាច់ទៀតហី។

ហាង ដាវីមីឆាពិសេសលើអាកាស
ហាង ដាវីមីឆាពិសេសលើអាកាស
ហាង ដាវីមីឆាពិសេសលើអាកាស

មោះមានអ្នកចង់សាកមីឆាលើអាកាសអត់ រសជាតិយ៉ាងម៉េចទៅវិញទៅបានជាដាច់លក់យ៉ាងហ្នឹង ហើយទីតាំងនេះដែរគាត់លក់រយៈពេល១០ឆ្នាំមកហើយក្រោយវត្តទូលទំពូងផ្ទាល់តែម្តងស្រួលរកណាស់។ ហើយម្តុំនិងមិនមែនមានតែគាត់ទេដែលលក់ និយាយរួមទៅសុទ្ធតែបងប្អូនគាត់ទាំងអស់លក់ក្បែរៗគ្នា ចឹងក្រឡែកមើលស្លាកយីហោ ដាវីមីឆាពិសេសលើអាកាសទៅគឺ ដឹងតែហ្នឹងហើយ៕

ហាង ដាវីមីឆាពិសេសលើអាកាស
ហាង ដាវីមីឆាពិសេសលើអាកាស

ហាង ដាវីមីឆាពិសេសលើអាកាស
លេខទូរសព្ទ៖ 097 57 75 417
ទីតាំង ៖ ក្រោយរបងវត្តទួលទំពូង ផ្លូវ១៣៥

វីដេអូ៖