អ្នកកំពង់សោម និងអ្នកដែលទៅលេងកំពង់សោម ចាប់ពីពេលនេះទៅចង់ញ៉ាំបុកល្ហុងហិរៗបែបថៃហិរបះសក់ គ្រឿងសមុទ្រក្រឡុក ក្ដាមជ្រក់ ដៃមឹកអាំង និងម្ហូបឆ្ងាញ់ៗលែងលំបាកទៀតហើយអោយតែបានមកដល់ហាង ម៉ាដាម ម្ទេស – Madam Chili គឺសប្បាយមាត់ញ៉ាំតែម្ដងជាមួយមុខម្ហូបទាំងអស់នេះ ជាពិសេសគឺរសជាតិពិសេសមិនអោយលោកអ្នកខកបំណងតែម្ដង។
ម្ហូបដែលល្បីៗប្រចាំ ម៉ាដាម ម្ទេស – Madam Chili ដែរគ្រប់គ្នាបានមកហើយមិនគួររំលងនោះគឺបុកល្ហុង គ្រឿងសមុទ្រក្រឡុក ក្ដាមជ្រក់ និងដៃមឹកអាំងនេះហើយ។ បើនិយាយពីបុកល្ហុង វិញគឺថារសជាតិដើមបែបថៃតែម្ដង ហិរសាហាវតែឆ្ងាញ់ញ៉ាំជក់មាត់ ក៏ដោយសារតែបុកល្ហុងនៅទីនេះគឺបានប្រើប្រាស់គ្រឿងផ្សំមកពីប្រទេសថៃតែម្តង។ ចំណែកឯគ្រឿងសមុទ្រក្រឡុក ក៏ពិសេសមិនធម្មតាព្រោះថាជារសជាតិដើមមកពីថៃដូចគ្នា ដែលចុងភៅប្រចាំហាងបានទៅសិក្សារៀនសូត្រ ពីចុងភៅជំនាញនៅឯប្រទេសថៃ ដែលធ្វើអោយរសជាតិមុខម្ហូបមួយមុខនេះឆ្ងាញ់ និងមានរសជាតិដើមពិតៗ។ អ្វីដែរកាន់តែពិសេសថែមទៀតនោះ រាល់មុខម្ហូបគ្រឿងសមុទ្រនៅទីនេះ គឺត្រូវបានប្រើប្រាស់នូវគ្រឿងសមុទ្រថ្មី និងស្រស់ៗជារៀងរាល់ថ្ងៃដែរម្ចាស់ហាងទៅទិញពីទូកនេសាទផ្ទាល់តែម្ដង ដែលធ្វើអោយគ្រប់មុខម្ហូបគ្រឿងសមុទ្រនៅទីនេះឆ្ងាញ់ពិសេសជាងហាងដ៏ទៃ។
បែបកុំភ្លេចណា អ្នកកំពង់សោម និងអ្នកដែលមកលេងកំពង់សោមចង់ញ៉ាំបុកល្ហុង គ្រឿងសមុទ្រក្រឡុក ក្ដាមជ្រក់ ដៃមឹកអាំង និងម្ហូបគ្រឿងសមុទ្រឆ្ងាញ់ៗជាច្រើនមុខទៀត មកម៉ាដាម ម្ទេស – Madam Chili មកណាដែលមានទីតាំងស្ថិតនៅក្រោយការ៉ាស់សាំងផ្សារលើ ចម្ងាយ២០០ម៉ែត្រ(ខាងស្ដាំដៃ)ផែនទីចុចទីនេះ ៕
ហាង ម៉ាដាម ម្ទេស – Madam Chili
លេខទូរសព្ទ៖ 015 888 732 / 096 384 99 88
ទីតាំង៖ ក្រោយការ៉ាស់សាំងផ្សារលើ ចម្ងាយ២០០ម៉ែត្រ(ខាងស្ដាំដៃ)
ផែនទី៖ ចុចទីនេះ
(ចាប់បើកពីម៉ោង១១ព្រឹក ដល់ម៉ោង១០យប់)
វីដេអូ៖