សំដិល​ខ្លួន​ក្រោម​ពន្លឺ​ថ្ងៃ 20​នាទី​ក្នុង​មួយ​ថ្ងៃ​ទប់ស្កាត់​ជំងឺលើសឈាម

sunbathe

0
2552
sunbathe

ដោយ ៖ ឈិត គឹមឆុន

ការសិក្សាមួយរបស់អ្នកវិទ្យាសាស្ត្រអឺរ៉ុបបានបង្ហាញថា ការសំដិលខ្លួនក្រោមពន្លឺថ្ងៃត្រឹមតែ២០នាទីក្នុងមួយថ្ងៃ អាចធ្វើឱ្យសម្ពាធឈាមថយចុះបាន ។ ការពិសោធលើអ្នកស្ម័គ្រចិត្តមួយចំនួនបង្ហាញថា អ្នកដែលត្រូវពន្លឺថ្ងៃ សម្ពាធឈាមថយចុះប្រហែលជា៥ពិន្ទុ ហើយមានប្រសិទ្ធភាពអាចស្ថិតស្ថេរបានកន្លះម៉ោង ។

sunbathe
sunbathe

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Edinburgh និងសាកលវិទ្យាល័យ Southampton បានឱ្យដឹងថា ពន្លឺព្រះអាទិត្យ អាចជួយបញ្ចុះសម្ពាធឈាមបានតាមរយៈការបង្កើនកម្រិតអុកស៊ីតនីទ្រិកដែលជាសារធាតុគីមីមាននាទីជួយសម្រួលដល់លំហូរឈាម ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ពួកគេខ្វល់ខ្វាយចំពោះការព្រួយបារម្ភដែលថា ត្រូវពន្លឺថ្ងៃនាំឱ្យកើតមហារីកស្បែកអាចនឹងបណ្តាលឱ្យមនុស្សស្លាប់កាន់តែច្រើនដោយជំងឺបេះដូងខណៈពួកគេនាំគ្នាជៀសពីការត្រូវពន្លឺព្រះអាទិត្យឬទប់ស្កាត់ពន្លឺនេះតាមរយៈការប្រើឡេលាបស្បែក ។

តាមរយៈព្រឹត្តិបត្រ Investigative Dermatology ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់បន្ថែមថា យើងមានការព្រួយបារម្ភថា ការផ្តល់ដំបូន្មាន ឱ្យកាត់បន្ថយចំនួននៃការស្លាប់ពីជំងឺមហារីក ស្បែកឱ្យកាន់តែទាប ជាចៃដន្យគឺអាចបង្កើនហានិភ័យនៃការស្លាប់ពីជំងឺសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលកាន់តែខ្ពស់ជាងពេលបច្ចុប្បន្ន។ មួយវិញទៀត ដំបូន្មាននេះនឹងដើរផ្ទុយនឹងទិន្នន័យជំងឺរាតត្បាតដែលបង្ហាញ ថា ការទទួលពន្លឺព្រះអាទិត្យអាចជួយកាត់បន្ថយរាល់បុព្វហេតុនិងការស្លាប់ពីជំងឺពាក់ព័ន្ធនឹងសរសៃឈាមបេះដូង ៕