ការឈឺធ្មេញ អ្នកណា ក៏ធ្លាប់ឈឺដែរហើយពិបាកទ្រាំទៀតផង អាការៈមួយនេះ វាកើតឡើងទៅលើ មនុស្សគ្រប់វ័យ មិនថា ក្មេងតូច ក្មេងជំទង់ ឬក៏ វ័យចំនាស់នោះឡើយ។
អាការៈឈឺធ្មេញនេះវា កើតឡើងនៅពេលដែល ធ្មេញរបស់យើងមានការពុកខូច ដោយការញាំុរបបអាហារ មិនបានត្រឹមត្រូវ ឬ ក៏ការលាងសំអាតធ្មេញមិនបានស្អាតល្អ ត្រឹមត្រូវតាមក្បួនខ្នាតបន្ទាប់ពីបរិភោគអាហាររួច ។ និងម្យ៉ាងទៀតអាការៈឈឺធ្មេញនេះអាចបណ្តាលមកពី ការដុសធ្មេញថ្គាមថ្មី ពីព្រោះការលូតលាស់នៃធ្មេញថ្គាមរបស់មនុស្សម្នាក់ៗមានសភាពខុសគ្នា។ អ្នកខ្លះ ធ្មេញថ្គាមអាចដុះនៅពេល វ័យជំទង់ អ្នកខ្លះទៀត អាចដោះនៅពេលវ័យចំណាស់ ហើយវត្តមានរបស់ធ្មេញថ្គាមដែលដុះឡើង គឺមានការឈឺចាប់ មិនចាញ់ នឹងការឈឺធ្មេញដែលពុកខូច នោះដែរ ហើយពេលខ្លះ អាចឈានដល់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការដកធ្មេញថ្គាមនេះចេញទៀតផង។
យ៉ាងណាមិញ វីដេអូ ខាងក្រោម នេះនឹងណែនាំពីវិធីដែលអាច បំបាត់អាការះ ឈឺធ្មេញ ដោយខ្លួនឯង បើសិនជាអ្នករវល់ មិនអាចទៅមន្ទីរពេទ្យ បាន។
ប្រភព៖ YouTube Channel Top 10 Home Remedies