វីដេអូពេញ James Corder សាបមាត់ឈឹង ពេល​ជិះ​ឡាន​ចូល​សេត​វិមាន​ភរិយា​លោក​អូប៉ាម៉ា

0
2357
michelle-obama-carpool-karaoke-001
michelle-obama-carpool-karaoke-001

កាលពីម្សិលមិញយើងបានចេញអត្តបទមួយ ពីកម្មវិធី Carpool Karaoke ដែលនិយាយពីវីដេអូរបស់លោក James Corder បានជិះរថយន្តទៅយកអ្នកស្រី Michelle Obama ដើម្បីច្រៀងរួមគ្នានៅលើរថយន្តគាត់ តែវីដេអូនោះគ្រាន់តែជា Trailer ប៉ុណ្ណោះ។ សំរាប់ថ្ងៃនេះដូចអ្វីដែលយើងបាននិយាយអញ្ចឹងថា វីដេអូពេញហ្នឹងចេញផ្សាយនៅថ្ងៃនេះ ហើយក្នុងវីដេអូនោះ James Corder សាបមាត់សាបកពេលជិះរថយន្តចូលសេតវិមានរបស់អ្នកស្រី Michelle Obama ហើយត្រូវសន្តិសុខកាក់សួរ តែគាត់បែរជាស្រឡាំងកាំងទៅវិញ ពេលឃើញអ្នកស្រី Michelle ចូលមកក្នុងឡានរបស់គាត់។

ក្នុងរថយន្តជាមួយគ្នា អ្នកស្រី និងលោក James Corden ជិះឡានបណ្តើរច្រៀងបណ្តើរជាមួយគ្នា ស្រាប់តែ Missy Elliott ចេញមក Surprise ពួកគេថែមម្នាក់ទៀត កាន់តែធ្វើអោយកម្មវិធីមួយនេះកាន់តែសប្បាយ។ ចឹងតោះ! កុំអោយខាតពេលយូរ ចង់ដឹងថាវីដេអូនេះមានភាពសប្បាយយ៉ាងណានោះ ចុចមើលវីដេអូខាងក្រោម៖