ថ្ងៃនេះសូមបង្ហាញម្ហូបពេលព្រឹកម្តងណា៖ បាយស្រូបអង្គអេងដ៏ល្បីឈ្មោះ លក់ជាង៣០ឆ្នាំមកហើយ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៤៣ កែងនឹងផ្លូវ ៣០០ ជាប់នឹងផ្លាកសាលាបឋមសិក្សាព្រះអង្គអេង យើងតែងឃើញមានអ្នកអង្គុយញ៉ាំយ៉ាងច្រើនរៀងរាល់ព្រឹក សឹងតែរកកន្លែងអង្គុយគ្មានពេលខ្លះ ស្របនឹងអ្នកលក់ជាច្រើនអ្នកញាប់ដៃញាប់ជើង ទទួលភ្ញៀវសួរថា “បងៗ ញ៉ាំបាយសាច់អីដែរ” ។
អ្នកអាចកុំម្ម៉ងបានតាមការចូលចិត្តរបស់អ្នកដែលមានដូចជា បាយស្រូបសាច់ជ្រូកចៀន ឬអាំងជាមួយ ពងទាក្រឡុក ឬជ័រព្នៅក៏បាន ១ចាន ៤០០០៛ និងបាយស្លាបមាន់ ឬភ្លៅមាន់ ៧០០០៛។ ហើយមិនតែប៉ុណ្ណោះយើងតែងឃើញអ្នកញ៉ាំតែងតែហៅថែម បាយស បាយសថែមសាច់ ឬក៏ឈាមជាដើម។ តែកុំភ្លេចណាបើបានដាក់ទឹកអំពៅ ១កែវទៀតកាន់តែឆ្ងាញ់សំរាប់អាហារពេលព្រឹកនេះ។
ទីតាំង៖ បាយស្រូបអង្គអេង
វីដេអូ៖ បាយស្រូបអង្គអេង