ដោយ៖ ឈិត គឹមឆុន
ការសិក្សាថ្មីមួយបានរកឃើញថា ផ្លែគីវី(Kiwi)ដែលមានរោមទន់ៗអាចនឹងបញ្ចុះកម្រិតសម្ពាធឈាមបាន ។ ការទទួលទានផ្លែឈើនេះត្រឹម៣ផ្លែក្នុងមួយថ្ងៃមានអត្ថប្រយោជន៍ច្រើនជាងផ្លែប៉ោមមួយផ្លែ ។
ការរកឃើញរបស់មន្ទីរពេទ្យសាកលវិទ្យាល័យ Oslo University របស់ប្រទេសណ័រវេសនេះត្រូវបានគេយកទៅធ្វើបទបង្ហាញនៅឯសម័យប្រជុំវិទ្យាសាស្ត្ររបស់សមាគមជំងឺបេះដូងអាមេរិកកាលពីពេលថ្មីៗនេះ ។
អ្នកដឹកនាំការស្រាវជ្រាវលោក Mette Svendsen និងសហការីរបស់ខ្លួនបានធ្វើការពិសោធដោយកម្រមួយលើបុរស៥០នាក់ និងស្ត្រី៦៨នាក់ភាគច្រើននៃពួកគេគឺជាអ្នកលើសឈាម។ រយៈពេល៨សប្តាហ៍ មនុស្សប្រុសស្រីទាំងនេះត្រូវគេឱ្យទទួលទានផ្លែគីវី៣ផ្លែឬក៏ផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃ ។ ជាលទ្ធផលគេពិនិត្យឃើញថា អ្នកដែលទទួលទានផ្លែគីវី សម្ពាធឈាមបានថយចុះ ៣,៦mg/Hg Systolic-ជាចំនួនខ្ពស់បំផុតធៀបនឹងអ្នកដែលទទួលប៉ោមតែមួយផ្លែ ។
អ្នកនិពន្ធការសិក្សាលើកនេះបានសរសេរថាទទួលទានគីវី៣ផ្លែក្នុងមួយថ្ងៃគឺពិតជាផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពយ៉ាងពិតប្រាកដ។ ដូច្នេះគេគួរតែរាប់បញ្ចូលគីវីទៅក្នុងរបបអាហារមួយដែលមានអត្ថប្រយោជន៍ដល់ការព្យាបាលជំងឺលើសឈាម ។
ការទទួលទានបន្លែនិងផ្លែឈើគ្រប់ពណ៌គ្រប់ប្រភេទគឺជាវិធីដ៏ល្អមួយដើម្បីធ្វើឱ្យមានតុល្យភាពចំណីអាហារ ។ គីវីជារបបអាហារបន្ថែមដ៏មានតម្លៃមួយ ៕
មើលពីការធ្វើទឹកផ្លែគីវីម្តងមើល សូមមើលវីដេអូទាំងអស់គ្នា!
ប្រភព៖YouTube Channel Fablunch