ម្ហូបញ៉ាំប្រចាំប្រទេសនីមួយៗ តែងមានរសជាតិប្លែកៗខុសគ្នា និងរបៀបនៃការញ៉ាំក៏ខុសគ្នាដែរ តាមទំលាប់រៀងៗខ្លួន។ ជាក់ស្តែងម្ហូបបែបជប៉ុន តែងមានរបៀបរបបនៃការញ៉ាំ ដែលប្រជាជនដទៃមួយចំនួនធំ មិនទាន់ដឹងពីរបៀបនៃការញ៉ាំ ដើម្បីទទួលបានរសជាតិឆ្ងាញ់របស់ម្ហូបនោះ។

Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia

ស៊ុបសាប៊ុ សាប៊ុ និង ស៊ុគិយ៉ាគិ ដែលអ្នកខ្លះបានធ្លាប់លឺពីមុនមក ហើយអ្នកខ្លះទៀតក៏មិនទាន់បានដឹងបានលឺពីវាអោយច្បាស់នៅឡើយ ចឹងថ្ងៃនេះយើងសូមលើកយកពីរបៀប ឬក្បួននៃការញ៉ាំស៊ុបទាំង២ប្រភេទនេះអោយបានឆ្ងាញ់៖

របៀបញាំុ សាប៊ុ សាប៊ុ

ដំណាក់កាលទី ១
–  ពេលដែលទឹកស៊ុបចាប់ផ្តើមពុះ សូមដាក់បន្លែស្រស់ចូល។ ពួកយើងមានទឹកជ្រលក់២ប្រភេទគឺ Gomadare និង Ponzu។
ដំណាក់កាលទី ២
– ចម្អិនសាច់ម្តង១ចំនិតៗ ដោយត្រឡប់ទៅមកៗក្នុងស៊ុប។ ចម្អិន២ទៅ៣ វិនាទី រួចជ្រលក់ទៅក្នុងទឹកជ្រលក់មួយណាក៏បាន ឬទាំង២ក៏បាន។ បើអ្នកចង់បានសាច់បន្ថែម សូមប្រាប់មកពួកយើង។
ដំណាក់កាលទី ៣
– ដាក់បន្លែស្រស់ចូលទៅក្នុងស៊ុបរួចចម្អិន២ទៅ៣នាទី។ ញាំុជាមួយនឹងទឹកជ្រលក់មួយណាមួយ ឬទាំង២ក៏បាន។ អ្នកអាចយកបន្លែពីតុដាក់បន្លែបាន។
ដំណាក់កាលទី ៤
– ដាក់មី Udon ឬមីរ៉ាមេនចូលក្រោយគេ ហើយចម្អិន២ទៅ៣នាទី។ សូមប្រយ័ត្នកុំចម្អិនយូរជ្រុលនាំឲ្យខូចរសជាតិ។ សូមប្រើវែកដើម្បីស្រង់នូវពពុះឬកំទេចកំទីដែលកករឡើងលើផ្ទៃស៊ុប។

របៀបញាំុ ស៊ុគិយ៉ាគិ

ដំណាក់កាលទី ១
– ពេលដែលស៊ុបនេះចាប់ផ្តើមពុះ សូមដាក់បន្លែស្រស់ចូល។ បន្ទាប់មកចម្អិនសាច់ម្តង១ចំនិតៗ ដោយត្រឡប់សាច់ទៅមកក្នុងស៊ុប។
ដំណាក់កាលទី ២
– បន្ទាប់មកត្រូវវាយពងមាន់ដាក់ចូលក្នុងចានចង្្កឹះរួចក្រឡុក។ ពេលទឹកពុះដាក់បន្លែចូលបន្ថែម (ប្តូរកម្តៅពីខ្លាំង ទៅកម្តៅល្មម)

  • អ្នកអាចយកបន្លែពីតុដាក់បន្លែបាន។ ដាក់មី Udon ឬមីរ៉ាមេនចូលក្រោយគេ ហើយចម្អិន២ទៅ៣នាទី។ សូមប្រយ័ត្នកុំចម្អិនយូរជ្រុលនាំឲ្យខូចរសជាតិ
  • លៃរសជាតិដោយថែមទឹក ឬទឹកស៊ុប Warishita
Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia

យ៉ាងណាដែរ សំរាប់ការរៀបរាប់ខាងលើ រៀងវែងបន្តិចតែមិនថ្វីទេ ដើម្បីកាន់តែច្បាស់អ្នកអាចមើលវីដេអូខាងក្រោមក៏បាន ចឹងកុំភ្លេចណាល្ងាចនេះទៅសាករសជាតិស៊ុបបែបជប៉ុនម្តងមើល៍ នៅហាង Mo-Mo-Paradise Cambodia អូ៎ភ្លេចប្រាប់ថា៖ ខាងហាងក៏មានជា Promotion សំរាប់ការញ៉ាំ២នាក់ ថែមជូនម្នាក់ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៦ ផងដែរ។

ហាង Mo-Mo-Paradise Cambodia
Tel: 098 393 888
Address: #219 ផ្លូវប៉ាស្ទ័រ (51) កែងនឹងផ្លូវ 306 បឹងកេងកង ភ្នំពេញ