ដោយ៖ គង់ រិទ្ធិរីណា
ការសិក្សាថ្មីបានរកឃើញថា កម្រិតទឹកកាមរបស់បុរសដែលទុកទូរស័ព្ទដៃនៅក្នុងហោប៉ៅខោអស់ពេញមួយថ្ងៃ ត្រូវបានមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៅភាគរយដែលអាចកើតឡើង ៤៧%។
អ្នកជំនាញសិក្សាពីការបន្តពូជ ធ្វើការព្រមានប្រាប់ជាមុនដល់បុរសៗដែលទុកទូរស័ព្ទក្នុងហោប៉ៅខោចោលពេញមួយថ្ងៃ ហើយដកវាមកប្រើតិចជាងមួយម៉ោងនោះ គឺកំពុងតែចំអិនមេជីវិតរបស់ខ្លួនឯងហើយ។
អ្នកជំនាញ លោកសាស្រ្តាចារ្យ Gedis Grudzinskas ប្រាប់ថា៖ “បើសិនជាអ្នកពាក់អាវធំ អ្នកគួរតែដាក់ទូរស័ព្ទនៅក្នុងអាវធំទៅ ជៀសវាងដាក់វានៅជិតគ្រាប់ពងស្វាស។ ការធ្វើបែបនេះអាចជួយកាត់បន្ថយអត្រាថយចុះនៃមេជីវិត។
លោកសាស្ត្រាចារ្យ Martha Dirnfeld មកពីសាកលវិទ្យាល័យ Technion University of Haifa បាននិយាយថា៖ “ពួកយើងបានធ្វើការពិនិត្យទៅលើចំនួនមេជិវិតដែលហែលក្នុងទឹកកាម ហើយឃើញថាវាមានចំនួនថយចុះ។ ពួកយើងគិតថាវាបណ្តាលមកពីការកម្តៅទឹកកាមដោយរលកអេឡិចត្រូម៉ាញ៉េទិចពីទូរស័ព្ទដៃ។” យើងគ្រប់គ្នាគួរតែកែទម្លាប់ពីថ្ងៃនេះទៅ។
បើងចង់ដឹង មើលវីដេអូទាំងអស់គ្នា!