បើនិយាយពីស៊ុបបើកឆ្នាំង ឬស៊ុបបាញ់កាញ់ដុត យើងគ្រប់គ្នាបានស្គាល់ និងយល់ពីរូបរាងទំហំរបស់វាច្បាស់ណាស់ ថាវាអាចអោយអ្នកញ៉ាំបានមួយឆ្អែត សំរាប់ម្នាក់ឯង តែលើកនេះដើម្បីកែប្រែការញ៉ាំអោយកាន់តែសប្បាយ ម្ចាស់ហាងបានពង្រីកទំហំឆ្នាំងដី អោយកាន់តែធំជាងមុន ហើយមានច្រើនរូបរាង ដូចជារូបត្រី ទូកជាដើម។


ហើយលើកនេះម្ចាស់ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ សាខាក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ក៏បានបន្ថែមនូវ ស៊ុបតុងយ៉ាំដុតបើកឆ្នាំងដូចជា៖ ស៊ុបតុងយ៉ាំដុតបើកឆ្នាំងហ្វឺ, មីម៉ាម៉ា, គុយទាវ -ល- បន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់អតិថិជនអោយកាន់តែមានច្រើនជម្រើស សំរាប់ជ្រើសតាមសេចក្តីចូលចិត្ត។



អ្វីដែលធ្វើអោយយើងកាន់តែចង់ញ៉ាំស៊ុបមួយនេះ គឺដោយសាររបៀបធ្វើចំលែកខុសពីស៊ុបដទៃត្រង់ថា ចុងភៅត្រូវដុតវាជាមួយនឹងឆ្នាំងដី លើអណ្តាតភ្លើងដ៏ក្តៅ ជាពិសេសគឺ ស៊ុបនេះមានបន្លែ និងសាច់ច្រើនប្រភេទតែម្តង។ លេខទូរស័ព្ទសំរាប់ទំនាក់ទំនងព័ត៌មានបន្ថែម៖ 010 61 61 66

ទីតាំង៖ ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ