ទឹក​មើម​ឆៃថាវ​ក្រហម​មាន​ប្រសិទ្ធភាព​ជួយ​បញ្ចុះ​សម្ពាធ​ឈាម

0
2491

ដោយ ៖ ឈិត គឹមឆុន

ក្រុមអ្នកស្រាវជ្រាវអង់គ្លេសបានឱ្យដឹងថា ពិសាទឹកមើមឆៃថាវក្រហម (Beetroot) រាល់ថ្ងៃអាចជួយឱ្យសម្ពាធឈាមចុះទាប ។ ក្រុមអ្នកស្រាវជ្រាវទាំងនេះរកឃើញថា ទទួលទានក្នុងបរិមាណប្រហែល១ពែងអាចនឹងធ្វើឱ្យសម្ពាធឈាមចុះដល់៧ភាគរយ ។

882c1b987fee5291តាមការធ្វើតេស្ត ប្រសិទ្ធភាពនេះបានមកដោយសារមើមឆៃថាវក្រហមមានកម្រិតសារធាតុនីត្រាតខ្ពស់ ។ ការទទួលទានអាហារដែលសម្បូរដោយសារធាតុនីត្រាតអាចនាំឱ្យមានប្រតិកម្មគីមីជាបន្តបន្ទាប់ក្នុងឈាម ដែលបញ្ហានេះអាចបង្កើនបរិមាណអុកស៊ីសែននៅកន្លែងដែលរាងកាយខ្វះ ។beet-pileAmrita Ahluwalia សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ University of London បានថ្លែងថា យើងពិតជាភ្ញាក់ផ្អើលដែលសារធាតុនីត្រាតកម្រិតតិចតួចមានប្រសិទ្ធភាពយ៉ាងធំធេងបែបនេះ ។ ក្តីសង្ឃឹមរបស់យើងគឺថា បង្កើនការទទួលទានបណ្តាបន្លែដែលសម្បូរដោយសារធាតុនីត្រាតដូចជា មើមឆៃថាវក្រហមនេះអាចផ្លាស់ប្តូរបែបបទរស់នៅដែលនឹងធ្វើឱ្យល្អប្រសើរដល់សុខភាពបេះដូង ។ ដោយឡែក ការផ្លាស់ប្តូររបៀបរបបរស់នៅដូចជា កាត់បន្ថយការទទួលទានអាហារប្រៃខ្លាំង និងគ្រឿងស្រវឹង ប៉ុន្តែបន្ថែមការហាត់ប្រាណអាចនឹងរក្សាសម្ពាធឈាមឱ្យស្ថិតនៅក្នុងកម្រិតធម្មតា ។

rode_bietចំណែកការសិក្សាលើកមុនបានរកឃើញថា ឆៃថាវក្រហមជួយបង្កើនកម្លាំងកាយចិត្ត ព្រមទាំងជួយជំរុញការផ្គត់ផ្គង់ឈាមឱ្យចូលទៅដល់ផ្នែកសំខាន់ៗក្នុងខួរក្បាលទៀតផង ៕

បន្ទាប់ពីដឹងពីអត្ថប្រយោជន៍របស់មើមឆៃថាវក្រហមហើយ យើងមកមើលពីរបៀបធ្វើអាហារទាំងអស់គ្នា!

ប្រភព៖ YouTube Channel Allrecipes