គូស្នេហ៍មួយគូនេះអាចស្លៀកសំលៀកបំពាក់រៀបការតាំងពី៥០មុន!

Couple Celebrates 50 Years Of Love By Wearing Same Wedding Clothes

0
1544
couple-wedding-clothes

គូស្នេហ៍យាយតាមួយគូបានធ្វើខួបអាពាហ៍ពិពាហ៍លើកទី៥០ ដោយពាក់ខោអាវនិងរ៉ូបរៀបការកាលពី៥០ឆ្នាំមុន។ យាយតាទាំងពីរនាក់បានរៀបការនៅឆ្នាំ ១៩៦៦ ហើយមកដល់ឥលូវពួកគេនៅតែពាក់ខោអាវនោះចូលខ្លួនបានទៀត ។ ជាការពិតណាស់ មិនសូវមានមនុស្សណាដែលអាចពាក់ខោអាវដែលខ្លួនពាក់កន្លះសតវត្សចូលទេ។

couple-wedding-clothes-50th-anniversary-carole-ann-jim-stanfield-6

លោកតា Jim Stanfield និង លោកយាយ Carole-Ann មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលបានសាកពាក់ខោអាវរៀបការរបស់ពួកគេ ព្រោះថាពួកគេនៅតែពាក់ចូលហើយសមដូចកាលពីមុន (កាលពី៥០ឆ្នាំមុន)។ លោកតា Jim ដែលមានអាយុ ៧១ឆ្នាំហើយនៅឆ្នាំនេះ មិនមានបំណងរកមើលខោអាវនោះទេ។ គាត់គ្រាន់តែចង់រករូបថតរៀបការរបស់គាត់ ដែលចៅស្រីរបស់គាត់ Hayley បានសួររក។

couple-wedding-clothes-50th-anniversary-carole-ann-jim-stanfield-8

តែនៅពេលដែលកំពុងរកនោះ គាត់បានឃើញសម្លៀកបំពាក់រៀបការដែលគាត់និងលោកយាយធ្លាប់ពាក់កាលពី ខែតុលាឆ្នាំ១៩៦៦។ ចៅស្រីរបស់គាត់ឃើញដូចនេះ ក៏សុំឲ្យគាត់ទាំងពីរសាកពាក់ តែពួកគាត់មិនព្រមទេព្រោះវាប្រលាក់សុទ្ធតែដី។ ដល់ពេលចៅស្រីរបស់គាត់សុំខ្លាំងពេក គាត់ក៏យល់ព្រម ហើយភ្ញាក់ផ្អើលថាពិតជាសមមែន។

ចៅស្រីរបស់ពួកគាត់ក៏ធ្វើពិធីរំលឹកខួបអាពាហ៍ពិពាហ៍ឲ្យពួកគាត់ ដោយឲ្យយាយនិងតាពាក់សម្លៀកបំពាក់ដែលបានរកឃើញ។ មានមនុស្សម្នាជាច្រើនស្រឡាំងកាំងពេលឃើញគូស្នេហ៍កន្លះសតវត្សនេះពាក់ចូល។

couple-wedding-clothes-50th-anniversary-carole-ann-jim-stanfield-7

មានគេសួរយាយតាពីវិធីធ្វើឲ្យនៅស្រឡាញ់គ្នាបានយូរ។ លោកយាយថា ចេះលេងសើចជាមួយគ្នាគឺជាវិធីដ៏ល្អបំផុត ព្រោះលោកតា Jim ក៏ជាមនុស្សលេងសើចច្រើនដែរ៕

https://www.youtube.com/watch?v=H-Ycxb_C16A

ប្រភព៖ YouTube Channel BEBO SPORT