កាលពីម្សិលមិញនេះបទ “Exខ្ញុំរៀបការហើយ” បានចេញ Official Audio របស់ខ្លួនហើយ។ ក្នុងនោះបទនេះ ក៏ត្រូវបានបង្ហោះក្នុង គណនេយ្យហ្វេសប៊ុកផ្ទាស់របស់ Song Song ដែលជាម្ចាស់បទចម្រៀង នឹងជាអ្នក និពន្ធបទនេះផងដែរ។ ហើយអ្វីដែលពិសេសនោះ គឺមិនដល់ 12ម៉ោងផង Official Audio បទនេះ ទទួលបានចូលស្តាប់រហូតដល់ទៅជាង 7ម៉ឺននាក់ ដែលអាចបង្ហាញពិការគ្រាំទ្ររបស់មិត្តយុវវ័យចំពោះបទនេះ។ លើស ពីនេះទៅទៀត បើតាមសម្តីរបស់ Song Song ដែលជាម្ចាស់បទនេះបានបញ្ជាក់ថា “បទនេះ គឺជារឿងពិតរបស់ លោកកាលពី 3ឆ្នាំមុន។ ហើយគាត់សង្ឃឹមថាបទនេះនឹងទទួលបានការគាំទ្រពី សំណាក់មិត្តយុវវ័យទាំងអស់”។ បើចង់ដឹងថាបទនេះពិរោះ និងមានអត្ថន័យយ៉ាងណា? មិត្តទាំងអស់គ្នា អាចស្តាប់ Official Audio ខាងក្រោមបាន៖


https://www.youtube.com/watch?v=Fa-FFuVGpMI