លោកតាចាស់អាយុម្នាក់រៀនរហូតដល់អាយុ​ ៨៩ឆ្នាំ

0
993
Abner Simon

សហរដ្ឋអាមេរិក៖ លោកតា Abner Simon ត្រូវបានគេចាប់យកទៅធ្វើទាហានកាលពីគាត់អាយុ ១៨ឆ្នាំពេលនៅរៀនថ្នាក់វិទ្យាល័យ។ គាត់ត្រូវបង្ខំចិត្តវេចប្រវេចចេញទៅច្បាំងនៅសង្គ្រាមលោកលើកទី២ជាមួយជប៉ុនដោយអាក់ខានការរៀនសូត្រអស់។

 Abner Simon

អស់រយៈពេលច្រើនឆ្នាំតាំងពីគាត់មានអាយុ ១៨ឆ្នាំ មកដល់ឥលូវគាត់អាយុ ៨៩ឆ្នាំហើយ គាត់ទើបតែបញ្ចប់ថ្នាក់វិទ្យាល័យកាលពីសប្តាហ៍មុនប៉ុណ្ណោះ។ លោកតាមានអារម្មណ៍ភ្ញាក់ផ្អើលនិងរំភើបយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើងនៅក្នុងពិធីទទួលសញ្ញាប័ត្រ។ គាត់សប្បាយចិត្តណាស់ដែលចុងក្រោយគាត់អាចបញ្ចប់ការសិក្សារបស់គាត់បានសម្រេច។

គាត់បាននិយាយថា គាត់មិនពេញចិត្តនឹងសង្គ្រាមទេ។ ដោយសារគាត់ជាអ្នកកាន់សាសនាគ្រឹស្តម្នាក់ គាត់មិនចង់សម្លាប់ជីវិតមនុស្សទេ ទោះបីជាការមុនគាត់នៅធ្វើជាទាហានក៏ដោយ។ ហើយគាត់ក៏មិនចង់ត្រូវបានគេសម្លាប់ដែរ។ គាត់បន្តថា គាត់សប្បាយចិត្តជាងគេនៅពេលដែលមេទាហានប្រាប់ទារយកកាំភ្លើងពីគាត់ ហើយប្រាប់គាត់ឲ្យត្រឡប់មកស្រុកវិញ។

 Abner Simon

ពេលមកដល់ស្រុកវិញ សាលាដែលគាត់ធ្លាប់រៀនបានហៅគាត់ឲ្យចូលរៀនវិញ ហើយនៅថ្ងៃនេះគាត់គឺជាសិស្សតំណាងឡើងមកថ្លែងសុន្ទរកថានៅក្នុងពិធីទទួលសញ្ញាប័ត្រនៅវិទ្យាល័យ Orangefieldx៕

ប្រភព៖ YouTube Channel Inside Edition