ប្រូម៉ូសិនទាក់ទាញ ស្លៀកកាន់តែខ្លីកាន់តែបញ្ចុះតំលៃ

The Shorter the Skirt the Cheaper the Meal

0
2645
The Shorter the Skirt the Cheaper the Meal

ចិន៖ ដើម្បីជម្រុញការលក់និងទាក់ទាញអតិថិជន ភោជនីយដ្ឋានឆ្នាំងភ្លើង យ៉ាងជា នៅខេត្ត ជីងណានប្រទេសចិនបានបង្កើតកម្មវិធីប្រូម៉ូសិនពិសេស គឺមានការបញ្ចុះតម្លៃសម្រាប់ភ្ញៀវនារី អាស្រ័យលើប្រវែងសំពត់ឬខោពួកគេស្លៀក។ បើកាន់តែខ្លី គឹកាន់តែចុះឲ្យច្រើន។

The Shorter the Skirt the Cheaper the Meal

អស់រយៈពេលមួយសប្តាហ៍ ភោជនីយដ្ឋានខាងលើបានភ្ញៀវដែលស្លៀកសំពត់ខ្លីជាងគេប្រវែង ១៣អ៊ីញលើជង្គង់ ហើយភ្ញៀវនោះបានទទួលការបញ្ចុះតម្លៃរហូតទៅដល់ ៩០%។ ចំពោះភ្ញៀវដែលស្លៀកមិនសូវជាខ្លីនោះ គឺមានប្រវែង ៣អ៊ីញលើជង្គង់ ហើយបានការបញ្ចុះតម្លៃ ២០%។

The Shorter the Skirt the Cheaper the Meal

លោក Eason Yang ថៅកែហាងខាងលើបានប្រាប់ថា ការធ្វើដូចនេះគឺដើម្បីទាក់ទាញអតិថិជន ហើយប្រូម៉ូសិនផ្សេងៗទៀតមានជារៀងរាល់ខែនៅហាងរបស់គាត់។ គាត់នឹងធ្វើប្រូម៉ូសិនបែបនេះនៅពេលខាងមុខ ដោយឃើញថាវាពិតជាមានភាពជោគជ័យ។

The Shorter the Skirt the Cheaper the Meal

ការទាក់ទាញភ្ញៀវបែបនេះមិនមែនទើបតែមានទេ។ កាលពីដើមឆ្នាំ ហាងបែបកូរ៉េមួយនៅប្រទេសចិន មានកម្មវិធីបញ្ចុះតម្លៃអាស្រ័យលើសម្រស់របស់ភ្ញៀវនារីៗ។ ភ្ញៀវ៥រូបក្នុងមួយថ្ងៃនឹងត្រូវបានផ្តល់ជូននូវអាហារដោយឥតគិតថ្លៃ ក្នុងករណីអាចជាប់ជាភ្ញៀវស្អាតជាងគេប្រចាំថ្ងៃ។ តើដឹងថានរណាជាអ្នកដាក់ពិន្ទុអត់? ហាងនោះយកសុទ្ទតែអ្នកឯកទេសវះកាត់កែសម្ផស្បមកសម្រេចសេចក្តី៕

The Shorter the Skirt the Cheaper the Meal

ប្រភព៖ YouTube Channel HotOddity