ឡូយពេកទេដឹង ធ្វើស្រែក៏ពាក់អាវធំដែរ​

Meet the world's most stylish farmer

0
933

ជប៉ុន៖ កសិករវ័យក្មេងម្នាក់មកពី Kengo ប្រទេសជប៉ុន ឈ្មោះថា Kiyoto Saito កំពុងតែធ្វើឲ្យមនុស្សម្នាផ្លាស់ប្តូរការយល់ឃើញទៅលើរូបរាងខាងក្រៅរបស់កសិករធ្វើស្រែចំការទូទៅ ដោយ Kiyoto ពាក់អាវធំក្រវ៉ាត់កមួយកំប៉្លេយ៉ាងឡូយពេលដកស្ទូងស្រូវ។ ទោះបីជា Kiyoto ត្រូវបើកត្រាក់ទ័រ ឬ ត្រូវលុតជង្គង់ដកស្ទូងក៏ដោយ ក៏គាត់នៅតែពាក់អាវធំដែរ។

kiyoto-saito-suit-farmer-600x369

គ្រួសារបស់ Kiyoto បានធ្វើស្រែនៅតំបន់នោះអស់រយៈពេលប្រហែល ៤០០ឆ្នាំហើយ។ កាលពីនៅវ័យជំទង់ កសិករម្នាក់នេះមានអារម្មណ៍ធុញថប់យ៉ាងខ្លាំងជាមួយនឹងរបៀបធ្វើស្រែចម្ការដដែលៗ ហើយ គាត់ក៏បានរើទៅនៅទីក្រុង។ តែនៅប៉ុន្មានឆ្នាំក្រោយមក Kiyoto បានត្រឡប់មកស្រុកកំណើតវិញ រួចហើយក៏បង្កើតគ្រួសារនៅទីនេះ។ កំលោះទើបមានប្រពន្ធម្នាក់នេះ បានសម្រេចចិត្តបន្តការងារជាកសិករពីគ្រួសារ តែគាត់បានធ្វើវាឲ្យមានលក្ខណៈប្លែកពីគេ។

kiyoto-saito-suit-farmer4-600x450

ពេលមនុស្សម្នាឃើញ Kiyoto ពាក់អាវធំធ្វើស្រែបែបនេះ ពួកគេគិតថា Kiyoto ពាក់លេងសើច តែតាមពិតនោះ វាមិនមែនជាការលេងសើចទេ។ Kiyoto បានប្រាប់ក្នុងកម្មវិធីទូរទស្សន៍ថា៖ “មនុស្សទូទៅគិតថាកសិករគឺត្រូវកខ្វក់ពេញមួយថ្ងៃ ហើយមិនសូវរកលុយបានច្រើនទេ។ ខ្ញុំចង់ឲ្យក្មេងៗជំនាន់ក្រោយគិតថា ការងារជាកសិករគឺសប្បាយនឹងធ្វើ។”

ជាដំបូងឡើយគ្មាននរណាម្នាក់យល់ពីគោលបំណងរបស់ Kiyoto ទេ ព្រោះថា មិនដឹងជាពាក់អាវខោឡូយៗអញ្ចឹងធ្វើអ្វី ពេលធ្វើស្រែ។ ឯអ្នកខ្លះស្មានតែ Kiyoto ចង់ចំអន់កសិករឯទៀតៗ លេង។ សូម្បីតែលោកតារបស់គាត់ ក៏មានការភ្ញាក់ផ្អើលដែរពេលឃើញភ្លាម។

kiyoto-saito-suit-farmer3-600x450

តែនៅពេលយូរៗទៅ មនុស្សជុំវិញ Kiyoto បានយល់ពីគោលបំណងរបស់គាត់ ហើយក៏ជួយផ្តល់កម្លាំងចិត្តឲ្យគាត់ថែមទៀត។

ដោយសារតែគ្មាននរណាម្នាក់ធ្វើដូចគាត់ គាត់ត្រូវបានកាសែតធំនៅជប៉ុន Yomiuri Simbun និងកាសែតផ្សេងៗទៀត យកទៅចុះផ្សាយ។ លើសពីនេះ មានប៉ុស្តិ៍ទូរទស្សន៍ជាច្រើនបានអញ្ជើញគាត់ឲ្យឡើងក្នុងកម្មវិធី៕

ប្រភព៖ YouTube Channel Zoomin.TV Amazing