គ្រាន់តែទទួលទាន​កាហ្វេ​2​ពែង​ក្នុង​មួយ​ថ្ងៃអាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺថ្លើម

0
932

នេះជាដំណឹងល្អមួយសម្រាប់អ្នកដែលចូលចិត្តកាហ្វេ។ ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញពីទំនាក់ទំនងនៃការទទួលទានកាហ្វេទៀងទាត់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺក្រិនថ្លើម។ ការទទួលទានកាហ្វេពីរពែងក្នុងមួយថ្ងៃអាចកាត់បន្ថយឱកាសនៃការវិវឌ្ឍទៅជាជំងឺនេះបាន44ភាគរយ ដោយផ្អែកលើទិន្នន័យដែលបានមកពីមនុស្សចំនួន430.000នាក់ នៅលើការសិក្សាចំនួនប្រាំបួន ។

black-coffee1

អ្នកដឹកនាំការស្រាវជ្រាវលោក Oliver Kennedy មកពីសាកលវិទ្យាល័យ Southampton ក្នុងប្រទេសអង់គ្លេស បានប្រាប់កាសែត The Washington Postថា ជំងឺក្រិនថ្លើមអាចបង្កឲ្យមានបញ្ហាយ៉ាងធ្ងន់ធ្ងរ និងមិនមានការព្យាបាលសម្រាប់ជំងឺនេះទេ ។ ដូច្នេះវាជាការសំខាន់ ដែលហានិភ័យនៃការវិវឌ្ឍទៅជាជំងឺក្រិនថ្លើម អាចត្រូវបានកាត់បន្ថយដោយការទទួលទានកាហ្វេដែលមានតម្លៃថោក និងមាននៅគ្រប់ទីកន្លែង ។

ក្រុមអ្នកស្រាវជ្រាវ បានធ្វើការវិភាគលើការសិក្សាចំនួនប្រាំជំនាន់ និងការសិក្សាគ្រប់គ្រងចំនួនបួនករណី ដែលពាក់ព័ន្ធនឹង1.990ករណី និងមានអ្នកចូលរួម432.133នាក់ ហើយបានរកឃើញថា ការសិក្សាចំនួនប្រាំបីក្នុងចំណោមការសិក្សាចំនួនប្រាំបួន បានបង្ហាញថា ហានិភ័យនៃជំងឺក្រិនថ្លើមបន្តធ្លាក់ចុះ នៅពេលដែលបរិមាណនៃការទទួលទានកាហ្វេបន្តកើនឡើង នាំឱ្យពួកគេសន្មតថា ការបង្កើនការទទួលទានកាហ្វេអាចកាត់បន្ថយហានិភ័យនៃជំងឺក្រិនថ្លើមបានយ៉ាងច្រើន ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមិនអាចបែងចែករវាងប្រភេទផ្សេងគ្នានៃកាហ្វេ និងវិធីសាស្ត្រនៃការឆុងកាហ្វេបានទេ ។

black-coffee-quotes-6

លោក Oliver Kennedy បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះអាចជាការរកឃើញដ៏សំខាន់សម្រាប់អ្នកជំងឺ ដែលមានហានិភ័យនៃជំងឺក្រិនថ្លើម ដើម្បីអាចធ្វើឲ្យសុខភាពរបស់ពួកគេមានភាពប្រសើរឡើង ។ ទោះជាយ៉ាង យើងត្រូវការធ្វើតេស្តតាមបែបគ្លីនិក ដើម្បីសិក្សាពីផលប្រយោជន៍ និងប៉ះពាល់នៃកាហ្វេ ដើម្បីអាចឲ្យគ្រូពេទ្យធ្វើការណែនាំជាក់លាក់ដល់អ្នកជំងឺរបស់ពួកគេ ៕

កាហ្វេក៏អាចធ្វើជានំ cake បានដែរ តោះមើលវីដេអូទាំងអស់គ្នា!

ប្រភព៖ YouTube Channel Titlis Busy Kitchen