ធូរថ្លៃត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះ លោកអ្នកអាចភ្លក្ស គ្រឿងសមុទ្រអាំងទឹកជ្រលក់កាពិ ដែលមានរសជាតិដ៏ឆ្ងាញ់បាន។ យើងក៏ដឹងហើយថាការលក់គ្រឿងសមុទ្រអាំងមានច្រើនកន្លែងនៅទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ។ ហើយចំពោះរសជាតិរបស់វាគឺ វាតែងតែមានរសជាតិខុសៗគ្នា និងងមានទឹកជ្រលក់ខុសគ្នាផងដែរ ហើយមួយទៀតនោះ មនុស្សមួយចំនួនធំ តែងគិតថាវាមានតម្លៃថ្លៃ សំរាប់អាហារសមុទ្របែបនេះ។




តែមិនចឹងទាំងអស់ទេ សំរាប់ថ្ងៃនេះ យើងខ្ញុំសូមណែនាំនូវភោជនីយដ្ឋានមួយកន្លែង ដែលមានលក់គ្រឿងសមុទ្រអាំង ហើយប្រើទឹកកាពិជាទឹកជ្រលក់ ប្រចាំហាងរបស់ខ្លួន អមជាមួយតម្លៃដ៏សមរម្យ ដោយគ្រប់មុខត្រឹមតែ ១ម៉ឺនរៀលតែប៉ុណ្ណោះ។
ហាងនោះ មានឈ្មោះថា កាហ្វេ ដី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទល់គោក) រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 077 85 99 59 / 015 85 99 59។ ហើយបច្ចុប្បន្ននេះ ភោជនីយដ្ឋានហាក់មានភាពពេញនិយមខ្លាំង នៅតំបន់ទួលគោក ព្រោះតែតម្លៃ រសជាតិ និងភាពរួសរាយរាកទាក់របស់ ចុងភៅ និងបុគ្គលិកឈរ ចាំនៅខាងមុខហាងតែម្តង ដោយខាងមុខហាងមានជាមួយនឹងគ្រឿងសមុទ្រស្រស់ៗ ដែលដោតជាចង្កាក់ៗដែលមើលទៅគួរឲ្យទាក់ទាញ ។
មួយវិញទៀតអ្នកអាចមកញ៉ាំជាលក្ខណៈក្រុមគ្រួសារ ឬជាមួយមិត្តភ័ក្តបាន។ ហើយសំរាប់ទីតាំងចតរថយន្ត គឺ មានលក្ខណៈធំទូលាយ។
ក្នុងនោះហាង កាហ្វេ ដី ក៏មានបំរើនៅម្ហូបជាច្រើនមុខទៀត ដែលមានរសជាឆ្ងាញ់ហើយប៉ូវកំលាំងដូចជា ស៊ុបលិង្គគោ និង Steak ជាដើម។ ក្នុងនោះដែល ក៏មានបំរើនៅកាហ្វេ និងម្ហូបថ្ងៃត្រង់សំរាប់អតិថិជនផងដែរ។


មើលវីដេអូគ្រឿងសមុទ្រអាំងទឹកជ្រលក់កាពិទាំងអស់គ្នា!