សៀមរាប៖ ភាពលក់ដាច់ មានភ្ញៀវគាំទ្រច្រើនពេញៗកញ្ចុះ ២ហេតុផលនេះពិតជាអាចបញ្ជាក់បានថា មាន់ដុតម្លប់ឬស្សីពិតជាឆ្ងាញ់ ហើយប្លែកបស់គេមែន សមល្បីដូចឈ្មោះណាស់ ដោយក្រុមការងារយើងបានទៅភ្លក្សផ្ទាល់រួចហើយ ពួកគាត់ក៏លាន់មាត់ថាឆ្ងាញ់ ហើយកាន់តែចង់ញ៉ាំថែមទៀត ពេលឃើញរបៀបធ្វើមាន់ដុត មាន់អាំង និងប្រហុក ដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ។



ប្រសិនបើអ្នកបានទៅលេងសៀមរាប កុំភ្លេចណាឈាងទៅបារាយណ៍ តែត្រូវបត់មកផ្លូវភូមិបន្ទាយជ្រៃ ចូលមកក្នុងភូមិ ១គីឡូជាង អ្នកត្រូវបត់ចូលផ្លូវទល់មុខសាលាបឋមសិក្សាបន្ទាយឈើជ្រៃ ១ផ្លូវទៀត ផ្លូវមានដើមដូងអមច្រើន (បញ្ជាក់៖ អត់មានស្លាកយីហោទេ) ដើម្បីញ៉ាំមាន់ដុត មាន់អាំងស្រែ ជាមួយប្រហុកអង្ក្រង នៅហាងមាន់ដុតម្លប់ឬស្សីផងណា។


មួយរឿងទៀត ពេលបានញ៉ាំមាន់ដ៏ឆ្ងាញ់ហើយ កុំភ្លេចនឹកឃើញបងប្អូន មិត្តភក្រ្តដែលមិនបានទៅផង ព្រោះគេមានខ្ចប់ ដូចជា មាន់អាំង មាន់ដុត អំបិលម្ទេស និងប្រហុកអង្ក្រងដ៏ឆ្ងាញ់១ថ្ងៃអាចលក់ដល់ ៧០គីឡូក្រាមឯណោះ ចឹងផ្ញើពួកគាត់ផង ដោយប្រហុក ១កែវតូច ៤ដុល្លារ និងកែវធំ ៨ដុល្លារ។




ហាងមាន់ដុតម្លប់ឬស្សី
ទូរស័ព្ទ៖ 012 30 48 97
ទីតាំង៖ សៀមរាប បារាយណ៍ ភូមិបន្ទាយជ្រៃ ទល់មុខសាលាបឋមសិក្សាបន្ទាយឈើជ្រៃ
អូ៎ភ្លេចប្រាប់! តម្លៃមាន់ដុត ឬមាន់អាំង ១ឈុត មាន់មួយក្បាល ១៥ដុល្លារ…