នរណាទ្រាំបានបើឈ្ងុយម៉ឹងៗ បង្ហើរក្លិនតាមផ្សែងរបស់ទឹកស៊ុបនិយាយពីរសជាតិសាច់ចង្កាក់វិញក៏មិនអន់ដែរ បើតម្លៃវិញអ្នកមធ្យមអាចទទួលយកបានក្នុងការទៅញាំុស៊ុបនេះ ចង់ដឹងអត់ថាវាមានតម្លៃប៉ុន្មាន? ស៊ុបចង្កាក់មួយឆ្នាំតែ ១៥០០០រៀលតែប៉ុណ្ណោះ សាច់ក្ដៅៗហុយៗ ជ្រលក់ជាមួយទឹកសៀងហឹរៗឆ្ងាញ់ជាប់មាត់ភ្លេចមិនបានហ្មង។


បើចង់សាកជាមួយស៊ុបចង្កាក់ដែលមានតម្លៃសមរម្យ ហើយរសជាតិឆ្ងាញទៀតនោះតោះយើងទៅភ្លក្សទាំងអស់គ្នា អូ៎ ភ្លេចប្រាប់ពីអាស្រ័យដ្ឋាន វានៅមិនឆ្ងាយទេគឺនៅក្នុងទីក្រុងយើងនេះទេ នៅម្តុំសាលាវិទ្យាល័យទួលស្វាយព្រៃនោះអី។ ហើយនៅហាងស៊ុបចង្កាក់ សាខាទួលស្វាយព្រៃ ក៏មានលក់បាយម្ហូបអហារ ពេលថ្ងៃត្រង់កម៉្មង់ផងដែរ ដោយបាយជាមួយម្ហូប១មុខត្រឹមតែ ៨០០០៛ ប៉ុណ្ណោះ។








ហាង ស៊ុបចង្កាក់សាខាទួលស្វាយព្រៃ
ទូរស័ព្ទ៖ 010 222 226 / 090 222 226
ទីតាំង៖ ទល់មុខ សាលាវិទ្យាល័យ ទួលស្វាយព្រៃ
មានវីដេអូ