សៀមរាប: ថ្ងៃនេះសុំបង្វែរអារម្មណ៍អ្នកទាំងអស់គ្នាបន្តិច ងាកទៅមើលម្ហូបនៅខាងសៀមរាបម្តង ហើយស្ថិតនៅខាងលើដំបូលរោងកុន Platinum Cineplex ខេត្តសៀមរាប តែម្តង ជាមួយទីតាំងហាងស្ថិតនៅទីខ្ពស់ ដូច្នេះអ្នកអាចគយគន់ទេសភាពស្រស់ស្អាតនាពេលយប់នៃទីក្រុងសៀមរាប អមដោយការទទួលទានអាហារក្រោមពន្លឺ ភ្លើងព្រឹម ចេញពីម្ហូបដ៏ទំនង១មុខ ដែលមានឈ្មោះថា ទាទ្រង់គ្រឿងដុតស្រាប្រេនឌី។


ទាទ្រង់គ្រឿងដុតស្រាប្រេនឌី ជាម្ហូបពិសេសប្រចាំហាង G-Green Sky Dinining ដែលគ្រាន់តែឃើញពីរបៀបធ្វើក៏ធ្វើឲ្យភ្ញៀវចង់ភ្លក្សភ្លាម ពិតជាទំនងណាស់នេះជាថ្វីដៃចុងភៅប្រចាំហាង ហើយកាន់តែមិនអាចទ្រាំបានទៀតពេលដែលចាប់ផ្តើមចាក់ស្រាប្រេនឌីដុតភ្លាមៗ ក្លិនស្រា ក្លិនគ្រឿង និងសាច់ទាចូលជាតិគ្នាភាយក្លិនមកពិតជាឈ្ងុយណាស់ ហើយតម្លៃក៏ពិសេសទៀតត្រឹមតែ ២៦០០០ រៀល។


ភោជនីយដ្ឋាន G-Green Sky Dining មានការរចនាតុបតែងបែបទាន់សម័យថ្មីជាមួយបរិយាកាសខ្យល់បរិសុទ្ធនៅពេលល្ងាច ហើយ G-Green Sky Dinining ក៏ជាលក្ខណៈ Sky Bar ដោយភ្ញៀវអាចជ្រើសរើសកន្លែងអង្គុយនៅខាងក្នុងហាងក៏បាន ឬមួយក៏អង្គុយនៅខាងក្រៅហាងដើម្បីមើលទេសភាព ស្រូបខ្យល់អាកាស ទៅតាមចំណង់ចំណូលចិត្តដែលភ្ញៀវចង់ក៏បាន។


G-Green Sky Dinining ក៏មានម្ហូបជាច្រើនទៀតដូចជា គ្រំខ្មៅ New Zealand, គ្រំខៀវ New Zealand, ការ៉េមផ្លែឈើដែលធ្វើដោយខ្លួនឯងភ្លាមៗ និងម្ហូបប្លែកៗ ជាច្រើនមុខទៀត។




ភោជនីយដ្ឋាន៖ G-Green Sky Dinining
ទូរស័ព្ទ៖ 078 992 992 | 077 992 992
ទីតាំង៖ ស្ថិតនៅផ្លូវស៊ីវត្ថា ភូមិថ្មី ឃុំស្វាយដង្គុំ ខេត្តសៀមរាប លើដំបូលរោងភាពយន្ត Platinum Cineplex ខេត្តសៀមរាប
វីដេអូ