សៀមរាប៖ តាមបណ្តាខេត្ត ស្រុក ភូមិ នីមួយៗតែងមានកន្លែងពេញនិយមខុសៗប្លែកពី ហើយថ្ងៃនេះក្រុមការងារកោះសន្តិភាព TV សូមលើកយកកន្លែងលក់បាយព្រឹកមួយកន្លែង ដែលស្ថិតនៅខាងខេត្តសៀមរាប ក្បែរវត្តពោធិ៍លង្កា។


កន្លែងលក់បាយនេះ ពេញនិយមខ្លាំងដ៏ថ្នាក់អ្នកញ៉ាំទាល់តែក្រោកពីព្រឹកបន្តិចព្រោះអីម៉ោង ត្រឹម៨ព្រឹកអីលក់ហើយ។ លក់អស់មាន់ទាំងធុងៗ បាយទាំងឆ្នាំងៗ មនុស្សម្នាលក់ចាំទិញផង អង្គុយចាំញ៉ាំផង អ្នកលក់ដួសបាយ កាប់មាន់សឹងមិនទាន់។ ការលក់ដាច់ នេះក៏ព្រោះតែតម្លៃធូរថ្លៃ ត្រឹម៥០០០៛ ហើយច្រើន ឆ្ងាញ់ មិនចាញ់ហាងធំៗ នោះទេ។


សំរាប់អ្នកដែលមិនមែនជាអ្នកខេត្តសៀមរាប បើចង់សាកស្របពេលខ្លួនទៅលេងសៀមរាបពេលឆ្លងឆ្នាំនេះ ពិបាករកកន្លែងបន្តិចហើយ ទាល់តែសួរអ្នកនៅទីនោះអោយគេប្រាប់ ឬសួរបងៗតុកតុក អីទៅព្រោះពួកគាត់ភាគច្រើនស្គាល់ទីនោះ។ ហើយនេះជាទីតាំង៖ ហាងទល់មុខភោជនីយដ្ឋានម្រុំ កែងនឹងវត្តពោធិ៍លង្កា ឬអ្នកអាចទំនាក់ទំនងលេខនេះ ប្រសិនបើរកមិនឃើញ៖ 017 34 74 92។
បាយមាន់ឆ្ងាញ់ វត្តពោធិ៍លង្កា
ទូរស័ព្ទ៖ 017 34 74 92
ទីតាំង៖ ហាងទល់មុខភោជនីយដ្ឋានម្រុំ កែងនឹងវត្តពោធិ៍លង្កា
វីដេអូ